ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ សីហា ឆ្នាំ ២០២០

យ៉ាប់​មែនទែន​ហើយ ! របួស​ជង្គង់​របស់ Suarez មិនអាចជួយ Barce យ៉ាងហោចណាស់ ៤​ប្រកួត ស្របពេល​សំណើសុំ​ទិញ Coutinho ត្រូវ Liverpool​ច្រានចោល​

​ក្រោយ​ផ្ទេរ Neymar ទៅ​ឲ្យ PSG មក ក្លឹប​អ្នកមាន​បុណ្យ Barcelona ហាក់​ដុនដាប​ខ្លាំង​ស្រប​ពេលដែល​តំបន់​ប្រយុទ្ធ​គ្មាន​វត្តមាន Luis Suarez យ៉ាងហោច​ណស់​ក៏​៤​សប្តាហ៍​ដែរ​ដោយសារ​បញ្ហា​របួស​ជង្គង់ ។​

Image may contain: 2 people, people playing sports and outdoor

​ក្រោយពេល Suarez មាន​បញ្ហា​របួស​ជង្គង់​ក្នុងការ​ប្រកួត​ជើង​ទី​២ ពានរង្វាន់ Spanish Super Cup ដែល Barcelona ចាញ់ Real Madrid ២-០ មក អតីត​កីឡាករ Liverpool មួយ​នេះ​នឹង​អវត្តមាន​ប្រកួត​សំខាន់​មួយចំនួន​នៅ La Liga ដូចជា​ប៉ះ Real Betis , Alaves, និង Espanyol ។​

Image may contain: 1 person, outdoor

​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​កាតា​ឡាន់​មួយ​នេះ បច្ចុប្បន្ន​នៅសល់តែ Lionel Messi ប៉ុណ្ណោះ​នៅ​តំបន់​ខាងលើ​ដោយសារ Suarez របួស ហើយ Neymar Jr បាន​ផ្ទេរ​ទៅ​ក្លិប​អ្នកមាន​របស់​បារាំង PSG ស្រប​ពេលដែល​សំណើសុំ​ទិញ Coutinho ត្រូវ​ហង្ស​ក្រហម Liverpool ច្រានចោល​ជា​លើក​ទី​៣ ។​

Image may contain: 1 person, playing a sport and outdoor

​ដូច្នេះ​ Lionel Messi នឹងមាន​ការលំបាក​ក្នុង​ការរក​ជ័យជម្នះ​ឲ្យ Barcelona នៅពេលដែល​ដៃគូរ​ប្រយុទ្ធ​នៅលើ​ទីលាន​របស់គេ​មាន​បញ្ហា​បែបនេះ ៕

Image may contain: 1 person

ប្រភព​៖ Fox Sports Asia

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.