ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ដល់​វគ្គ​ប្រើ​ធម៌​ក្តៅ ! ការលក់​-​ទិញ​ស៊ីម​កាត (Sim Card) ទូរស័ព្ទ​ចល័ត​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​នឹងត្រូវ​បញ្ឈប់​ទាំងស្រុង​នៅត្រឹម​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧

​កិច្ចប្រជុំ​ដឹកនាំ​ដោយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​ទក​-TRC) អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បានសម្រេច​កំណត់​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​បញ្ឈប់​ទាំងស្រុង​លើ​ការបើក​ឲ្យ​ដំណើរការ​មុន​រាល់​ស៊ីម​កាត (Sim Card) មិនទាន់​លក់ ឬ​ចែកចាយ (Pre-Active) និង​មិន​បើក​ឲ្យ​ដំណើរការ​នៅពេល​អ្នកទិញ ឬ​អ្នក​ចែកចាយ​បន្ត​មិនមាន​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​នៃ​អ្នកទិញ ឬ​ជាវ​ស៊ីម​កាត​នៅត្រឹម​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខ ។​

​មន្ត្រី​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​តទៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​អគ្គាធិការដ្ឋាន​នៃ​ក្រ​សួ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ដោយ​មិន​យោគយល់​ឡើយ ក្នុងករណី​ប្រតិបត្តិ​ករ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ដែល​មិន​គោរព​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​សារាចរ​ណែនាំ​អន្តរក្រសួង​លេខ​០០១​សរ​.​ម​ផ​.​បទ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១២ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

​គួរ​ជម្រាបជូន​ដែរ​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​អតិថិជន​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ប្រមាណ​ជាង​១៨​លាន​ស៊ីម​កាត ខណៈ​នៅ​ឆ្នាំ​២០១៦​កន្លងទៅ​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ជិត​២០​លាន​ស៊ីម​កាត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.