ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

បេក្ខភាព​៤​នាក់​របស់ English Premier League ឈានទៅ​ប្រជែង​ពានរង្វាន់ Best FIFA Men’s Player ក្នុងចំណោម​បេក្ខភាព​២៤​នាក់​មកពី League ប្រទេស​ផ្សេងៗ

​កីឡាករ Eden Hazard, Harry kane, N’Golo Kante និង Alexis Sanchez សុទ្ធតែជា​បេក្ខភាព​មកពី​លី​គ​កំពូល​អង់គ្លេស (English Premier League) ដែល​ជាប់​ឈ្មោះ​ទៅ​ប្រជែង​ជាមួយ​កីឡាករ​២៤​នាក់​ចុងក្រោយ​មកពី League ផ្សេងៗ​ទៀត ដើម្បី​ឈ្នះ​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក (Best FIFA Men’s Player) ២០១៧​។​

Image may contain: 4 people, people playing sports and outdoor

​ពានរង្វាន់ Best FIFA Men’s Player កាលពី​រដូវ​កាល​មុន​បាន​ទៅលើ​កីឡាករ​មកពី​ក្លឹប​យក្ស​របស់​អេ​ស្ប៉ា​ញ Real Madrid គឺ​កីឡាករ C.Ronaldo ខណៈពេល​នោះ Lionel Messi និង Neymar Jr បាន​ត្រឹម​ឈានដល់​ជុំ​ចុងក្រោយ​ប៉ុណ្ណោះ ។​

Image may contain: 1 person, smiling, standing

Best FIFA Men’s Player ២០១៧ គឺជា​ពានរង្វាន់​ដែល​បង្កើតឡើង​ដោយ FIFA បន្ទាប់ពី​ផ្តាច់ខ្លួន​ចេញពី Ballon d’or ដែល​រៀបចំឡើង​ដោយ​ទស្សនា​វ​ដ្តី​របស់​បារាំង ។​

No automatic alt text available.

​ចំណែកឯ​ការបោះឆ្នោត​គឺធ្វើឡើង​ដោយ​គ្រូបង្វឹក​ជម្រើសជាតិ​,​អ្នក​សារព័ត៌​មាន និង​អ្នកគាំទ្រ ។ រីឯ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​២៣ ខែតុលា​ខាងមុខនេះ ដែល​កម្មវិធី​ប្រគល់​ពាន​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស ៕

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.