ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​យីអ៊ុន​ដាក់​ផ្ទួនៗ ! Barcelona បាត់បង់​ពាន Super Cup ហើយ Suarez របួស​ជង្គង់​ទៀត

ក្រោយ​ទទួល​បរាជ័យ​ដោយ​គ្រាប់​បាល់​សរុប​១-៥ ក្រោម​ថ្វី​ជើង Real Madrid ក្នុង​ពានរង្វាន់ Spanish Super Cup មក អ្នកមាន​បុណ្យ Barcelona បាន​ជួប​បញ្ហា​មួយទៀត​ជាមួយនឹង​ដំណឹង Luis Suarez រងរបួស​ជង្គង់​នៅ​ចុង​ម៉ោង​នៃ​ការប្រកួត​ទល់នឹង Real Madrid កាលពី​យប់មិញ ។​

Image may contain: 1 person, playing a sport and outdoor

​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អ៊ុយ​រ៉ា​ហ្គា​យ​បាន​ចូ​លេង​ក្នុង​ជើង​ទី​២​នៅ​កីឡដ្ឋាន Bernabeu តែ​ត្រូវ​រងរបួស​ជង្គង់​ខាងស្តាំ​នៅ​ចុង​តង់​ទី​២ ដែល​ធ្វើ​ឲ្យ​អ្នកចាត់ការ Barcelona មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។​

Image may contain: 1 person, standing

​គ្រូ​បង្គោល​ថ្មី​លោក Ernesto Valverde មានការ​ពិបាក​ក្នុងការ​ជ្រើសរើស​កីឡាករ​សម្រាប់​ប្រកួត​បើកឆាក La Liga រដូវ​កាល​ថ្មី​ទល់នឹង Real Betis នៅ​ថ្ងៃអាទិត្យ​នេះ នៅពេលដែល Luis Suarez មាន​បញ្ហា​របួស​ជង្គង់​ខាងស្តាំ​បែបនេះ ។​
​គួរបញ្ជាក់​ផងដែរ​ថា Barcelona ទើបតែ​ទិញ​បាន​កីឡាករ​ថ្មី​២​នាក់​ប៉ុណ្ណោះ គឺ​ខ្សែការពារ​ស្លាប Semedo និង​ខ្សែបម្រើ Paulinho ៕​

Image may contain: 1 person, suit

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.