ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

រូបថត​មួយ​សន្លឹក​លើ Twitter ផ្លូវការ​របស់ Paris Saint Germain ដូច​យក​អំបិលចាក់លើរបួស Barcelona

​តាំងពី Neymar Jr ចាក​ចេញពី Barcelona ទៅ​រួមរស់​ជាមួយ Paris Saint Germain លើ​តម្លៃ​ខ្លួនបំបែក​កំណត់ត្រាពិភពលោកមក ក្លឹប​អ្នកមាន​បុណ្យ Barcelona​មួយ​នេះ​ហាក់​ដុនដាប​កាន់តែខ្លាំង​ទៅៗ​ហើយ ។​

Image may contain: 1 person, playing a sport and outdoor

​ក្រុម​ជើងឯក ពានរង្វាន់ Copa del Rey មួយ​នេះ​បាន​ប្រកួត​ចាញ់ Real Madrid ក្នុងជំនួប El Clasico ជើង​ទី​២ ក្នុង​លទ្ធផល ២-0 ពានរង្វាន់ Spanish Super Cup កាលពី​រាត្រី​យប់មិញ​នេះ ដោយ​សរុប​ទាំង​២​ជើង គឺ​ចាញ់ Real Madrid ៥-១ ប៉ុន្តែ​អ្វីដែល​ធ្វើ Barcelona កាន់តែ​ឈឺចាប់​ថែមទៀត​នោះ​គឺ ក្លឹប PSG ដែល​ទើបតែ​ទិញ​បាន Neymar ពី Barcelona ក្នុងតម្លៃ ២២២​លាន​អឺរ៉ូ នោះ បាន បង្ហោះ​រូប​មួយ​សន្លឹក​នៅលើ Twitter ផ្លូវការ​របស់ Paris Sain germain ដែល​រូបនោះ​គឺជា​រូប​របស់ Neymar ដែល​បង្ហាញ​ទឹកមុខសប្បាយ​រីករាយ និង​កាយវិការ​មិន​ខ្វល់ ក្នុងន័យ​ឌឺដង​ទៅ Barcelona ដែល​បាត់បង់ Neymar និង​ចាញ់ Real Madrid ដំណាលគ្នា ៕

Image may contain: 1 person, standing and outdoor

ប្រភព៖Goal

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.