ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​ជោគជ័យ​មុន​បើក​រដូវ​កាល ! Real Madrid លើក​ពាន Super Cup លើក​ទី​១០ ក្រោយ​លុត Barcelona ២-0 យប់មិញ​

ស្តេច​ស Real Madrid បាន​យកឈ្នះ​ក្រុម​អ្នកមាន​បុណ្យ Barcelona ២​ទល់នឹង​០ កាលពី​យប់មិញ​នេះ ដោយ​សរុប​ទាំងពីរ​ជើង​គ្រាប់​បាល់​៥​ទល់នឹង​១ ដែល​ជើង​ទី​១ Real Madrid លុត Barcelona ៣​ទល់នឹង​១ នៅ​ទឹកដី​របស់ Barcelona ។

Image may contain: one or more people, people playing sports and outdoor

លទ្ធផល ២​ទល់នឹង​០ នៅ​ទឹកដី Santiago Bernabeu កាលពី​យប់មិញ​នេះ បានធ្វើ​ឲ្យ ស្តេច​ស Real Madrid លើក​ពាន Spnish Super Cup ជា​លើក​ទី​១០ របស់ខ្លួន​មុន​បើក​រដូវ​កាល​ថ្មី ។​

Image may contain: 13 people, people smiling, people standing and outdoor

​ទោះបីជា​អវត្តមាន​កីឡាករ Cristiano Ronaldo ក៏ពិតមែន ប៉ុន្តែ Real Madrid នៅតែមាន​ឱកាស​រក​គ្រាប់​បាល់​បន្ថែម​ជើង​ទី​២​របស់ខ្លួន​បានសម្រេច​កាលពី​យប់មិញ ដែល​គ្រាប់​ទី​១ រកបាន​ដោយ​កីឡាករ​វ័យ​២១​ឆ្នាំ Marco Asensio នៅ​ដើមតង់​ទី​១​នាទី​ទី​៤ និង​គ្រាប់​បាល់​ទី​២ រកបាន​ដោយ​កីឡារ​សញ្ជាតិ​បារាំង Karim Benzema នៅ​ចុង​តង់​ទី​១ នាទី​៣៩ ។ លទ្ធផល​២​ទល់នឹង​០​នេះ​បាន​រក្សា​រហូត​ទាល់តែ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​តែម្តង ។​

Image may contain: 3 people, people smiling, people playing sports and outdoor

​បើ​សរុប​លទ្ធផល​ទាំង​២​ជើង គឺ Real Madrid ឈ្នះ Barcelona ៥​ទល់នឹង​១ ដោយ​ជើង​ទី​១ Real ធ្លាប់​ឈ្នះ Barce ម្តងមកហើយ​ដោយ​លទ្ធ​ផល ៣​ទល់នឹង​១ ។ ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ Real Madrid មួយ​នេះ ធ្លាប់​ឈ្នះ​ពាន Spanish Super Cup ចំនួន​៩​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ ១៩៨៨, ១៩៨៩, ១៩៩០, ១៩៩៣, ១៩៩៧, ២០០១, ២០០៣, ២០០៨, ២០១២ និង​គ្រង​តំណែង​ពាន​នេះ​ជា​លើក​ទី​១០ ឆ្នាំ​២០១៧​នេះ ៕

Image may contain: 2 people, people playing sports and outdoor

Image may contain: 1 person, smiling, outdoor

Image may contain: one or more people, people playing sports, stadium, crowd and outdoor

ប្រភព៖​ BBC

Filed in: កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.