ជំនួប El Clasico រវាងក្រុមអធិរាជស Real Madrid ប្រកួតទល់នឹងអ្នកមានបុណ្យ Barcelona លើវាលស្មៅក្នុងពានរង្វាន់ Super Cup ជើងទី២លើទឹកដី Bernabeu របស់ Real Madrid វេលាម៉ោង ៤:00នាទីព្រឹកម៉ោងនៅកម្ពុជា ។
គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ Real Madrid បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣ទល់នឹង១ ហើយក៏មានរឿងរ៉ាវជាច្រើនបានកើតឡើងក្នុងជំនួបជើងទី១នោះដែរ ។
ពានរង្វាន់ Super Cup គឺជាពានរង្វាន់មុនបើករដូវកាល ដែលត្រូវឲ្យម្ចាស់ជើងឯក Laliga និង ម្ចាស់ជើងឯក Copa de Rey ប៉ះគ្នា ដើម្បីដណ្តើមពានរង្វាន់មួយនេះ ។
ងាកមកមើលប្រវត្តិជួបគ្នាកន្លងមក រវាងក្រុម Barcelona នឹង Real Madrid ៖
-Mar 22, 2015 : Barcelona 2-1 Real Madrid
-Nov 21, 2015 : Real Madrid 0-4 Barcelona
-Apr 21, 2016 : Barcelona 1-2 Real Madrid
-Dec 03, 2017 : Barcelona 1-1 Real Madrid
-Apr 23, 2017 : Real Madrid 2-3 Barcelona
-Aug 14, 2017 : Barcelona 1-3 Real Madrid ៕
ប្រភព ៖ Goal