ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​ភ្ញាក់រលឹក​ខ្លះ​ហើយ ! រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ប្រគល់​អតីត​ទីតាំង​ចំណត​បង់ប្រាក់​ដែល​ធ្លាប់​បង្ក​អនាធិបតេយ្យ​ជូន​រដ្ឋបាល​ខណ្ឌដូនពេញ​គ្រប់គ្រង​វិញ

ទីតាំង​អតីត​ចំណត​បង់ប្រាក់​នៅ​តំបន់​ផ្សារ​ចាស់​ដែល​រួមមាន ចំណត​សួន​លទ្ធិប្រជាធិបតេយ្យ និង​ចំណត​ផ្សារ​រាត្រី​ឋិត​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​លុបចោល​វិញ​ហើយ តាម​ស្មារតី​លិខិត​លេខ​៦៣០/១៧​ឆត​.​ផ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។

​ជាមួយគ្នានេះដែរ ក្នុងន័យ​អះអាងថា​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឲ្យ​បានល្អ​ប្រសើរ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​ឯកឧត្តម ឃួ​ង ស្រេង ជា​អភិបាល​បានសម្រេច​ប្រគល់​ទីតាំង​ចាប់ពី​មុខ​ព្រះ​សក្យមុនី​ចេ​តី​យ៍ រហូតដល់​ផ្សារ​រាត្រី​ជូន​រដ្ឋបាល​ខណ្ឌដូនពេញ ដែលមាន​លោក សុខ ពេញ​វុ​ធ ជា​អភិបាល​គ្រប់គ្រង និង​រៀបចំ​មិន​ឲ្យ​មានការ​ចត​លើ​ទ្រូងផ្លូវ និង​ច​ញ្ចើ​ម​ផ្លូវ​បន្តទៀត​ទេ ។ មិនតែប៉ុណ្ណោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថែម​ទៀតថា «​បើ​មាន​ការចត​លើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​បន្តទៀត រដ្ឋបាល​ខណ្ឌដូនពេញ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​» ។​

​គួរ​រំលឹក​ជូន​ដែរ​ថា នាពេល​កន្លងមក ទីតាំង​អតីត​ចំណត​បង់ប្រាក់​ខាងលើ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន សូ​ណា​ត្រា ខា​លីង ប្រមូលប្រាក់​ពី​ការចត​រថយន្ត​ព្រោងព្រាត​នៅ​ទីនោះ បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ពេញបន្ទុក និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.