ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

Valverde ដឹកនាំ​កីឡាករ​១៩​នាក់ទៅ​សងសឹក Real រាត្រី​នេះ ខណៈ Iniesta គ្មាន​ក្នុង​បញ្ជី​កីឡាករ​១៩​នាក់​នេះឡើយ

​ជំនួប El Clasico ជើង​ទី​២ ដែល Barcelona នឹងធ្វើ​ដំណើរ​ទៅដល់​ទឹកដី Santiago Bernabeu របស់ Real Madrid តែម្តង ដែល​ជើង​ទី​១ Barcelona បាន​ចាញ់ Real Madrid ក្នុង​ទឹកដី​ខ្លួនឯង​ក្នុង​លទ្ធផល ៣​ទល់នឹង​១ ។​

Image may contain: 1 person, playing a sport, stadium and outdoor

​លោក Ernesto Valerde នឹង​ដឹកនាំ​កីឡាករ​១៩​រូប​ទៅ​សងសឹក​ជាមួយ Real Madrid យប់​នេះ ក្នុងនោះ​មាន ៖ Marc-Andre ter stegen , Jasper , Nelson Semedo , Gerard Pique , Javier Mascherano , Jordi Alba , Lucas Digne , Aleix Vidal , Samuel Umtiti , Sergi Roberto , Ivan Rakitic , Sergio Busquets Denis Suarez , Luis Suarez , Gerard Deulofeu , Paco Alcacer , Andre Gomes Carles Alena និង Lionel Messi ។​

Image may contain: one or more people, people playing sports and outdoor

​ចំណែកឯ Andres Iniesta វិញ​រូបគេ​នឹង​មិនអាច​ចូលរួម​ជាមួយ Barcelona ដើម្បី​សងសឹក Real Madrid នៅ​ជើង​ទី​២​ពាន Supercopa de Espana ក្នុង​កីឡដ្ឋាន Estadio Santiago Bernabeu បានឡើយ ព្រោះ​មាន​បញ្ហា​របួស​ភ្លៅ​ស្តាំ​ពេល​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​កាលពី​ថ្ងៃ​អង្គារ ។ កីឡាករ​វ័យ​ជ្រេ​៣៣​ឆ្នាំ បានទទួល​រងរបួស និង​ត្រូវ​កាត់​ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ​របស់លោក Valerde ។

Image may contain: 1 person, playing a sport and outdoor

​គួរបញ្ជាក់​ផងដែរ​ថា ជំនួប El Clasico ជើង​ទី​២​នេះ​ដែល​នឹង​ត្រូវធ្វើ​ការប្រកួត​នៅវេលា​ម៉ោង​៤​រំលង​អា​ធ្រា​ត្រ​យប់​នេះ ៕

ប្រភព៖ Marca

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.