ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

ពិតជា​អច្ឆរិយៈ​មែន ! នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ម្នាក់ មាន​អត្តលេខ​២​ផ្សេង​ពីគ្នា​ស្រឡះ

​ពិតជា​ស័ក្តិសម​នឹង​ឈ្មោះ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា «​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» មែន ពីព្រោះ​នា​សម័យ​បច្ចុប្បន្ននេះ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​តែ​ម្នាក់​មាន​អត្តលេខ​សម្គាល់​ខ្លួន​រហូតដល់​ទៅ​ចំនួន​២​ផ្សេងគ្នា​ស្រឡះ ។​

​ព័ស្តុតាង​បានបង្ហាញ​ថា លោក សំ​ឃិត វៀន នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​១២៣៤៤ និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/០៩៥ ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០០៩ ។ មានន័យថា លោក​ឧ​ត្ត​ម​សេនីយ៍ សំ​ឃិត វៀន នាយ​នគរបាល​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ មាន​អត្តលេខ​១២៣៤៤ ។

​ស្រាប់តែ​តម​កទៀត នៅពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ​ឃិត វៀន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៧០ ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ បែរជា​ដាក់​អត្តលេខ​ថា «០៥៨១» ។

​អនុលោម​តាម​ព័ស្តុតាង​ជាក់ស្តែង​ខាងលើ បានបង្ហាញ​ឲ្យ​ឃើញថា លោក សំ​ឃិត វៀន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មាន​អត្តលេខ​សម្គាល់​ខ្លួន​រហូតដល់​ទៅ​ចំនួន​២​ម្នាក់ឯង គឺ​អត្តលេខ​១២៣៤៤ និង​អត្តលេខ​០៥៨១ (Sic!) ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា មន្ត្រីរាជការ​ម្នាក់​ទោះបីជា​រាជការ​ស៊ីវិល ឬ​ជា​ប្រដាប់អាវុធ​ក្តី គឺ​ត្រូវមាន​អត្តលេខ​សម្គាល់​ខ្លួន​តែមួយគត់​នៅក្នុង​ស្ថាប័ន ឬ​អង្គភាព​ដែល​មន្ត្រី​នោះ​កំពុង​បម្រើ​ការងារ ឬ​ជា​ក្របខ័ណ្ឌ​ដើម​របស់​មន្ត្រី​នោះ ។ ដូច្នេះ សូម​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០៣៧៦ អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ មេត្តា​បើក​ការត្រួតពិនិត្យ​ស៊ើបអង្កេត​មើល​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍ សំ​ឃិត វៀន ដែល​អត្តលេខ​សម្គាល់​ខ្លួន​ចំនួន​២​ម្នាក់ឯង​នោះ​ផង ក្រែងលោ​មាន​អំពើពុករលួយ​កើតឡើង​នៅក្នុង​នាយកដ្ឋាន​បុគ្គលិក​ទើប​បណ្តាល​ឲ្យ​មាន​រឿងរ៉ាវ​អច្ឆរិយៈ​បែបនេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.