ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

West Ham អាចនឹងមានសង្ឃឹមខ្ពស់ ក្នុងការនាំយកខ្សែបម្រើ Carvalho មកទឹកដីរបស់ខ្លួននាពេលឆាប់ៗនេះ

ក្រោយបើកឆាកប្រកួតចាញ់ Manchester United យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងក្របខ័ណ្ឌ​ English Premier Leauge មក West Ham កាន់តែផ្តោតអារម្មណ៍លើខ្សែបម្រើរបស់ Sporting Lisbon ខ្លាំងមែនទែនហើយ ។

Image may contain: 1 person, outdoor

ក្លឹបញញួរធំ West Ham United ខិតកាន់តែជិតលើការផ្ទេរយក​ខ្សែបម្រើ William Carvalho ក្នុងតម្លៃ៣០លានផោន ។ ក្លឹប West Ham បានដាក់សំណើតថ្លៃម្តងហើយ តែត្រូវបានច្រានចោលទាំងស្រុង ។ យ៉ាងណាក៏ដោយអ្នកចាត់ការ Slaven Bilic សង្ឃឹមខ្ពស់ថា នឹងអាចនាំយកកីឡាករជម្រើសជាតិព័រទុយហ្គាល់ វ័យ២៩ឆ្នាំរូបនេះមកកាន់ក្លឹប West Ham បាន ។

Image may contain: 1 person, playing a sport and outdoor

Carvalho ត្រូវបានកោះហៅចូលជម្រើសជាតិ ព័រទុយហ្គាល់អំឡុងព្រឹត្តិការណ៍ Euro ២០១៦ និង FIFA Confederations Cup ដោយលេងបាន៣៧ប្រកួត និងស៊ុតបញ្ចូលទីបាន១គ្រាប់ឲ្យជម្រើសជាតិរបស់ខ្លួន ៕

ប្រភព៖BBC

Image may contain: 2 people, people playing sports and outdoor

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.