ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

លក់​ចេញ​ទិញ​ចូល ! Barcelona នាំ​ខ្សែបម្រើ Paulinho ពី Guangzhou មក​ជំនួស​តំណែង Neymar ផ្លូវការ​ហើយ​

​បើតាម​សេចក្តីប្រកាស​របស់​ក្លឹប​អ្នកមាន​បុណ្យ Barcelona បាន​ឲ្យ​ដឹងថា ពួកគេ​បានទទួល​កិច្ចព្រមព្រៀង​ផ្លូវការ​មួយ​ហើយ ជាមួយនឹង​ខ្សែបម្រើ​របស់​ក្លឹប Guanghou Evergrande ដែលជា​ក្លឹប​មួយ​នៅ​លី​គ​កំពូល​របស់​ចិន គឺ​កីឡាករ Paulinho ។

Image may contain: 1 person

​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៩​ឆ្នាំ​រូបនេះ គឺ​ទទួលបាន​តម្លៃ​ខ្លួន ៤០​លាន​អឺរ៉ូ ក្នុងការ​ផ្ទេរ​មកកាន់ Barcelona ហើយ​ខ្សែបម្រើ​រូបនេះ​នឹង​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Barcelona ផងដែរ ។​

Image may contain: 2 people, people playing sports

​ខ្សែបម្រើ Paulinho រូបនេះ​បង្ហាញខ្លួន​បាន​៩៥​ប្រកួត​ឲ្យ​ក្លឹប Guangzhou ដោយ​រក​គ្រាប់​បាល់​បាន​២៥​គ្រាប់ ។ Paulinho នឹងត្រូវ​មក​ជំនួស​កន្លែង​កីឡាករ Neymar ផងដែរ​ក្នុងពេល​ឆាប់ៗ​នេះ ក្រោយ​ពេលដែល Neymar ចាកចេញ​ទៅកាន់ PSG ក្នុងតម្លៃ​ខ្លួន ២២២​លាន​អឺរ៉ូ ដែលជា​តម្លៃ​ខ្លួន​កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក ៕​

Image may contain: 1 person, playing a sport

ប្រភព៖ Dailymail

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.