ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

Real ស៊យ​ធំ​ហើយ ! Ronaldo ទទួលរង​ការពិន័យ​៥​ប្រកួត​ជាប់ៗ​គ្នា​ក្រោយ​ទទួលបាន​កាត​ក្រហម​ពី​អាជ្ញាកណ្តាល Ricardo

Cristiano Ronaldo គឺជា​កីឡាករ​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅ​ក្លឹប​អធិរាជ​ស Real Madrid ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​បង្កកំហុស​មួយ​យ៉ាង​ធំ​ពេល​ប្រកួត​ទល់នឹង Barcelona ក្នុង​ពានរង្វាន់ Spanish Super Cup ជើង​ទី​១ ដោយ​ទទួលបាន​កាត​ក្រហម​ពី​អាជ្ញាកណ្តាល លើសពីនេះ Ronaldo ថែមទាំងរុញ​អាជ្ញាកណ្តាល​ទៀតផង​។

Image may contain: 2 people, people playing sports and outdoor

​បើតាម​សេចក្តីប្រកាស​របស់​សហ​ព័ន្ធ​កីឡា​របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា Ronaldo នឹងត្រូវ​រង​ការពិន័យ​ចំនួន​៥​ប្រកួត​ជាប់ៗ​គ្នា ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​លេង​នោះទេ ។ លើសពីនេះ Ronaldo មិន​ត្រឹមតែ​ពិន័យ​៥​ប្រកួត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​៣,០០៥​អឺរ៉ូ​ទៀតផង ហើយ​ក្លឹប Real Madrid ក៏ត្រូវ​រង​ការផាកពិន័យ​ជា​ប្រាក់​១,៤០០​អឺរ៉ូ​ផងដែរ ។​

Image may contain: 2 people, outdoor

​គួរបញ្ជាក់​ផងដែរ​ថា កីឡាករ​ឆ្នើម C.Ronaldo រង​ការពិន័យ​នេះ​ដោយសារតែ​កីឡាករ​រូបនេះ​ទទួលបាន​កាត​ក្រហម​ពី​អាជ្ញាកណ្តាល​លោក Ricardo de Burgos Bengoetxea និង​បាន​រុញ​អាជ្ញាកណ្តាល​ថែម​ទៀតផង ។​

Image may contain: 1 person, playing a sport

​ទន្ទឹមនឹង​ការខកខាន​៥​ប្រកួត​របស់ Ronaldo នេះដែរ Real Madrid នឹងមាន​ការប្រកួត​ក្នុងជំនួប El Clasico ជើង​ទី​២ ពាន់រង្វាន់ Spanish Super Cup នៅ​ទឹកដី​របស់ខ្លួន បូករួម​ទាំង​៤​ប្រកួត​ក្នុង​លី​គ​ទៀត​ទល់នឹង Deportivo , Valencia , Levante និង Real Sociedad ដោយ​គ្មាន​វត្តមាន C.Ronaldo ឡើយ ៕

Image may contain: one or more people, people playing sports and outdoor

ប្រភព៖BBC

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.