ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ស្វាមី​ថៅកែ​កាសែត​នគរវត្ត​ដែល​ធ្វើ​ប៉េអឹម ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១)

ស្វាមី​របស់លោក​ស្រី​អគ្គនាយិកា​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត ឬ​ហៅថា ថៅកែ​កាសែត​នគរវត្ត ដែល​គេ​ស្គាល់​ថា ជា​សារព័ត៌មាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាពិសេស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ធ្វើជា​ប៉េអឹម គឺ​លោក ទូច គង្គា នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០២៣៥៧៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥៤៤ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ។​

​បច្ចុប្បន្ន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច គង្គា កំពុង​កាន់កាប់​មុខតំណែង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​បច្ចេកទេស សន្តិសុខ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​លោក ទូច គង្គា ក្រៅពី​ជា​អ្នកគ្រប់គ្រង​កាសែត​នគរវត្ត​ដែល​ធ្លាប់មាន​ទំនាស់​នៅ​ស្ថាប័ន​តុលាការ​ជាមួយ​លោក សយ សុភាព ជា​ថៅកែ​កាសែត​ដើមអម្ពិល​រហូតដល់​តុលាការ​កំពូល ក៏​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០២៣៥៧៨ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) តាំងពី​នៅ​កាន់កាប់​តំណែង​ជា​អតីត​នាយការិយាល័យ​ព័ត៌មាន​ទូទៅ នៃ​ស្នងការដ្ឋាន​ព័ត៌មាន និង​សន្តិសុខ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២១១​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.