ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​ចំនួន​៦​នៅ​ស្រុក​យួន ទទួលបាន​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហាសេនា​ពី​ព្រះមហាក្សត្រ

​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ទ្រង់​បាន​ប្រោស​ព្រះរាជទាន​នូវ​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហាសេនា ចំពោះ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ចំនួន​៦​នៅ​ប្រទេស​វៀតណាម ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥៤៥ ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ។​

​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ទាំង​៦​នៅ​ប្រទេស​វៀតណាម​ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហាសេនា ពី​អង្គ​ព្រះមហាក្សត្រ​តាម​សំណើ​នាយករដ្ឋមន្ត្រី​នោះ​រួមមាន ៖ ១-​សមាគម​មជ្ឈិម​មិត្តភាព​វៀតណាម​-​កម្ពុជា , ២-​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ទីក្រុង​ហាណូយ (Ha Noi) ៣- សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ទីក្រុង​ហូជីមិញ (Ho Chi Minh) ៤-​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ខេត្ត​ហៃ​ហ្វុ​ង (Hai Phong) ៥-​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ខេត្ត​គៀន​យ៉ាង (Kien Giang) និង ៦-​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ខេត្ត​ដាក់​ណុង (Dak Nong) ។​

​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម គឺ​មិន​ត្រឹម​តែមាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​នៅ​ប្រទេស​វៀតណាម​ បាន​បង្កើត​នៅ​ទីក្រុង និង​បណ្តា​ខេត្ត​នានាទៀតផង ។​

​សមាគម​មិត្ត​វៀតណាម​-​កម្ពុជា​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​១៩៧៥ ពោល​គឺមាន​រយៈពេល​៤២​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្ន​មាន​លោក វូ ម៉ៅ (Vu Mao) ជា​ប្រធាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.