ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ដើមឈើ​ប្រណីត​ចេញ​ផ្លែ​ពោត ? រថយន្ត​ដឹក​ពោត​ធ្លាក់​ជ្រោះ​ជម្រាលភ្នំ​ក្អែរ​ធ្លាយ​ចេញមក​ជា​ឈើ​ប្រណីត​

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៦​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៧​នេះ​នៅត្រង់ចំណុច​ជម្រាលភ្នំ​ចិន​យំ ឋិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដឹក​ផ្លែ​ពោត​រេ​ចង្កូត​ធ្លាក់​ជ្រោះ​កម្ពស់​១០​ម៉ែត្រ ដាច់​កង់​ខ្ទាត​ពី​តួ​រថយន្ត​បណ្តាល​ឲ្យ​ក្អែរ​ធ្លាយ​ចេញមក​ជា​ឈើ​ប្រណីត​លាយ​ផ្លែ​ពោត​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។

​សេចក្តីរាយការណ៍​បឋម​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អ្នកបើកប​រថយន្ត និង​អ្នករួមដំណើរ​បានទទួល​រងរបួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ ។

​មិនទាន់​ដឹងថា សមត្ថកិច្ច​នឹង​ចាត់ការ​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​ករណី​រថយន្ត​ដឹក​ផ្លែ​ពោត​រងគ្រោះថ្នាក់​ចរាចរ​ណ៍​បែរជា​ក្អែរ​ធ្លាយ​ចេញមក​លាយ​ឈើ​ប្រណីត​ទាំង​ដុំៗ​បែបនេះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.