ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​បើ​មិន​ហិនហោច​ទើប​ចម្លែក ! បទល្មើស​នេសាទ​រីក​ផុសផុល​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ

ក្នុង​រដូវ​បិទ​នេសាទ​សម្រាប់​ត្រី​ពង​កូន​នា​ឆ្នាំ​២០១៧​នេះ បទល្មើស​នេសាទ​បានកើត​មាន​រីក​ផុសផុល​នៅ​ភូមិ​ប្រគាប ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​ឧបករណ៍​សាច់​អួន​ក្រឡា​ល្អិត និង​រ៉ាវ​ជាច្រើន​កន្លែង​សម្រាប់​ចាប់​ត្រី​ទាំង​តូច ទាំង​ធំ ខណៈ​អាជ្ញាធរ ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល ហាក់​មិនមាន​ប្រតិកម្ម​អ្វី​បន្តិច​ទាល់តែសោះ ។​

​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ និង​មន្ត្រី​បាន​ចរចា​គ្នា​បើកដៃ​ឲ្យ​មាន​ការដាក់​ឧបករណ៍​សាច់​អួន​មួយកន្លែង​តម្លៃ​ប្រមាណ​ពី​៦០​ម៉ឺន​រៀល ទៅ​៨០​ម៉ឺន​រៀល ក្នុង​រដូវ​បិទ​នេសាទ​សម្រាប់​ពង​កូន​នេះ ។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រគាប​បាននាំគ្នា​លាន់មាត់​ថា បើ​មន្ត្រី​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើ​ឧបករណ៍​ល្មើស​ដើម្បី​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​សម្រាប់​ត្រី​ពង​កូន​យ៉ាង​ផុសផុល​ជា​ថ្នូរ​នឹង​លុយកាក់​ដូច្នេះ គឺ​បើ​មច្ឆា​ជាតិ​មិន​រលាយ​ហិនហោច​ទើប​ចម្លែក​បំផុត ។​

​សូម​ឯកឧត្តម អេង ជា​សាន នាយក​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ មេត្តា​ត្រួតពិនិត្យ និង​មាន​វិធានការ​លើ​ករណីនេះ​ផង​កុំ​ឲ្យ​មន្ត្រីក្រោមឱវាទ​រវល់​គិតតែ​ពី​លុយ​ដាក់​ហោប៉ៅ​ខ្លាំងពេក​ជាហេតុ​បង្ក​ឲ្យ​វិនាស​ហិនហោច​មច្ឆា​ជាតិ​អស់ពី​ផ្ទៃ​ទឹក ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.