ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​រឿង​អយុត្តិធម៌​ក្នុង​បក្ស​កាន់អំណាច ! ផ្កាយ​៣​ទាហាន​កូនប្រុស​ផ្កាយ​៤ គន់ គីម «​ចាញ់​ប្រៀប​» ធៀប​ជាមួយ​ផ្កាយ​២​ទាហាន​កូនប្រុស​ផ្កាយ​៤ ទៀ បាញ់ ពាក់ព័ន្ធ​នឹង​ឋានន្តរស័ក្តិ​ពេល​ផ្ទេរ​ក្របខ័ណ្ឌ​

ប្រសិនបើ​ធ្វើការ​ប្រៀបធៀប​ឋានន្តរស័ក្តិ​ទទួលបាន​នៅពេល​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ​មកជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ រវាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា គីម រិទ្ធី អត្តលេខ​០០៤៤៦៥ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា ទៀ ទី​ហា (​ដាក់ឈ្មោះ​ថ្មី​ថា ទៀ សីហា​) អត្តលេខ​០១៩៨៦៤ ត្រូវជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​ពិជ័យ​សេនា នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺមាន​រូបភាព «​ខុសគ្នា​» ឆ្ងាយ​ណាស់ ហើយក៏​អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​អំពើ​អយុត្តិធម៌​ក្នុង​រង្វង់​បក្ស​កាន់អំណាច​ផងដែរ ។​

​ព័ស្តុតាង​បានបង្ហាញ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀ ទី​ហា (​ដាក់ឈ្មោះ​ថ្មី​ថា ទៀ សីហា​) នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០១៩៨៦៤ ត្រូវជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពេល​ផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ មក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥១៥ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ គឺ​ទទួលបាន​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ។ លោក ទៀ សីហា (​ឈ្មោះ​ដើម​ជា ទៀ ទី​ហា​) ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។​

​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម រិទ្ធី នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០០៤៤៦៥ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម ពេល​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ មក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៥២៧ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ គឺ​ទទួលបាន​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ត្រឹម​ជា​វរមន្ត្រី​ថ្នាក់​លេខ​៦​ប៉ុណ្ណោះ ។ លោក គីម រិទ្ធី ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៦ ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៧២៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ តាមរបៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» ។​

​រឿងរ៉ាវ​នេះ គឺ​ពិតជា​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពីព្រោះ​កូន​ផ្កាយ​២​ទាហាន​ត្រូវជា​កូនប្រុស​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពេល​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ មក​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ទទួលបាន​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ប៉ុន្តែ​ផ្កាយ​៣​ទាហាន​ត្រូវជា​កូនប្រុស​ឯកឧត្តម​ផ្កាយ​៤ គន់ គីម ពេល​ផ្ទេរ​ក្របខ័ណ្ឌ​ដូចគ្នា​បែរជា​ទទួលបាន​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​ថ្មី​ត្រឹម​ជា​វរមន្ត្រី​ថ្នាក់​លេខ​៦​ប៉ុណ្ណោះ​ទៅវិញ ទោះបី​ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​ខេត្ត​ដូចគ្នា​ក៏ដោយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.