ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

ល្ខោន​អំណាច ! តំណែង​ក្បែរ​ក្លៀក​បុរស​ខ្លាំង​មាន​រូបភាព «​ចេញ​-​ចូល​» ដូច​លេងល្ខោន

ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩០៣ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៣ និង​ការបង្កើត​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៨៤​អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣​ភ្លាមៗ មាន​អតីត​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការរង​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស​នៃ​អគ្គបញ្ជាការដ្ឋាន​ម្នាក់ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ ខន​បញ្ញា​រិ​ទ្ធិ អត្តលេខ​០០៤០២៦ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុម​លេខា ហៅ​កាត់​ថា «​ក្រុម​លេខា​» នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១៣/៩១៤ ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ ពោលគឺ​មាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​» ។

​រំលង​រយៈពេល​ប្រមាណ​០២​ខែក្រោយ​មក ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សូ ខន​បញ្ញា​រិ​ទ្ធិ ជា​ក្រុម​លេខា​នាយករដ្ឋមន្ត្រី ក៏​ទទួលបាន​ការដំឡើងឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៣/១២៧៣ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។​

​រយៈពេល​ប្រមាណ​០៦​ខែក្រោយ​មកទៀត ស្រាប់តែ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា សូ ខន​បញ្ញា​រិ​ទ្ធិ ត្រូវបាន​បញ្ចប់​ពីមុខ​តំណែង​ជា​ក្រុម​លេខា​នាយករដ្ឋមន្ត្រី​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៤/៦៦៥ ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៤ ។

​ក្រោយ​ការបញ្ចប់​មុខតំណែង​ពី​ក្រុម​លេខា​នាយករដ្ឋមន្ត្រី​ប្រមាណ​០១​ខែ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា សូ ខន​បញ្ញា​រិ​ទ្ធិ ក៏បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ចូលមក​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​មាន​អត្តលេខ​៧៣៥៧៩​វិញ និង​រក្សា​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដដែល ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៨៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤ និង​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១២២៥ អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤ ។​

​បន្ទាប់ពី​ផ្ទេរ​ក្របខ័ណ្ឌ​ចូល​មកជា​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​បាន​រយៈពេល​ប្រមាណ​០៦​ខែ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ប៉ូលិស សូ ខន​បញ្ញា​រិ​ទ្ធិ អត្តលេខ​៧៣៥៧៩ ក៏​ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ឡើងវិញ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៤/១៤៩៦ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ពោលគឺ​ទទួលបាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​» សាជាថ្មី​ឡើងវិញ ។​

​ប្រមាណ​០១​ឆ្នាំក្រោយ​បន្ទាប់ពី​ផ្ទេរ​ក្របខ័ណ្ឌ​ចូល​មកជា​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​ប៉ូលិស សូ ខន​បញ្ញា​រិ​ទ្ធិ សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​សៀមរាប ក៏​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៨៥៩ ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៥ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​ឲ្យ​ឃើញថា ការតែងតាំង​មុខតំណែង​មន្ត្រីរាជការ​ឲ្យ​ឋិត​នៅក្បែរ​ក្លៀក​នាយករដ្ឋមន្ត្រី (​ក្រុម​លេខា​) មាន​រូបភាព «​ចេញ​-​ចូល​» ចុះឡើងៗ​ដូច​លេងល្ខោន​ដែរ ពោល​ជា «​ល្ខោន​អំណាច​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.