ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ភីភី នៅ​ខេត្តបន្ទាយមានជ័យ​លើ​ផ្ទៃដី​ជាង​៥៣​ហិកតា

​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយទៀត​ឋិត​នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើ​ផ្ទៃដី​ទំហំ​៥៣៣ ៩៥៥​ម៉ែត្រក្រឡា​(​ជាង​៥៣​ហិកតា​)​មាន​ឈ្មោះថា តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ភីភី​«Poi Pet PP SEZ Co.,Ltd.» ដោយ​អនុក្រឹត្យ​លេខ​៩២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​រួចហើយ​ដែរ ជាអាទិ៍ តំបន់​សេដ្ឋកិច្ច​ពិសេស សាន​កូ (​ប៉ោយប៉ែត​) « SANCO Special Economic Zone (Poi Pet)» ដែល​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ឯកឧត្តម​ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ANCO BROTHER Co.,Ltd ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.