ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

រពឹសដៃ​ខ្លួន​ជាប់គុក ! នាយករង​សាលាបឋមសិក្សា​ម្នាក់​ដែល​រពឹសដៃ​បៀតបៀន​កេរ្តិ៍ខ្មាស​សិស្សស្រី​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវបាន​តុលាការ​ឃុំខ្លួន​

​ពាក្យចាស់​តែង​ពោលថា​«​រពឹសដៃផ្ទៃឆ្អែត​» ប៉ុន្តែ​សកម្មភាព​រពឹសដៃ​រប​ស់លោក ឡុង សុខ អាយុ​៥០​ឆ្នាំ នាយករង​សាលាបឋមសិក្សា​វាល​ស្បូវ ឋិត​នៅ​ភូមិ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មិន​ដូច្នេះ​ទេ គឺ​«​រពឹសដៃ​ខ្លួន​ជាប់គុក​» ពីព្រោះ​ដៃ​ដែល​រពឹស​នោះបាន​ប្រព្រឹត្ត​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​សិស្សស្រី​ខ្លួនឯង​មាន​អាយុ​១៤​ឆ្នាំ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក ឡុង សុខ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នោះ ត្រូវ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ពីបទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារី​អាយុ​ក្រោម​១៥​ឆ្នាំ និង​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រនា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​

​យោងតាម​ចម្លើយ​របស់​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នា​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នាង និង​មិត្តភក្តិ​របស់​នាង​មួយចំនួន​បាននាំគ្នា​ចូល​ទៅលេង​ក្នុង​ទីចាត់ការ​សាលារៀន​ដោយមាន​វត្តមាន​លោកគ្រូ​នាយករង​សាលា ឡុង សុខ នៅ​ទីនោះ ។ លោកគ្រូ​នាយករង​សាលា​បាន​ប្រឡែង​លេង​ជាមួយ​កុមារី​រងគ្រោះ និង​មិត្តភក្តិ​របស់​នាង ប៉ុន្តែ​បន្ទាប់ពី​មិត្តភក្តិ​របស់​នាង​ចេញ​ទៅលេង​ខាងក្រៅ​អស់ ស្រាប់តែ​លោកគ្រូ​នាយករង​សាលា​បន្លំ​ច្របាច់​សុដន់​(​ដោះ​)​កុមារី​រងគ្រោះ រួច​ក៏មាន​ការភ្ញាក់ផ្អើល​ឡើង​តាមរយៈ​ការនិយាយ​ប្រាប់​របស់​កុមារី​រងគ្រោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.