ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

កូនប្រុស​ផ្កាយ​៤​សន្តិ​បណ្ឌិត លួ រ៉ា​មីន ដែលជា​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២)

កូនប្រុស​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត លួ រ៉ា​មីន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួ រ៉ា​បូ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ ៥៦០២៦ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​អន្តោប្រវេសន៍ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៧១ ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​វរសេនីយ៍ឯក​(​ស័ក្តិ​៥) លួ រ៉ា​បូ នាយ​នគរបាល​ជាន់ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​៥៦០២៦ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៣/០៩១ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៣ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.