គេហទំព័រសារព័ត៌មាន BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា មហាអំណាចចិន និងសហរដ្ឋអាមេរិកបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដោយចិនអនុញ្ញាតផ្តល់សិទ្ធិដល់សហរដ្ឋអាមេរិកឲ្យមានការនាំចូលអង្ករក្នុងទីផ្សាររបស់ខ្លួនដែលអាចចាត់ទុកថា គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាជាលើកដំបូងហើយ ។
កិច្ចព្រមព្រៀងថ្មីដែលមហាអំណាចចិនអនុញ្ញាតឲ្យមហាអំណាចអាមេរិកនាំអង្ករចូលក្នុងទីផ្សាររបស់ខ្លួនជាប្រទេសអ្នកប្រើប្រាស់អង្ករច្រើនជាងគេបង្អស់លើពិភពលោកនេះបានបង្ហាញឲ្យឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមមានភាពល្អប្រសើរឡើង ។
គួរបញ្ជាក់ជូនដែរថា កាលពីឆ្នាំ២០១៦កន្លងទៅ ប្រទេសមហាអំណាចចិនបាននាំចូលអង្ករមកពីបរទេសប្រមាណចំនួន៥លានតោន ៕