ថ្ងៃ អាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩

ប្រពៃ​ណាស់ ! ជប៉ុន​ប្រកាស​សន្យា​ផ្តល់ជំនួយ​១​ពាន់​លាន​ដុល្លារ​ដល់​កុមារ និង​មនុស្សពេញវ័យ​ជុំវិញ​ពិភពលោក

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ (UN) កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ប្រទេស​ជប៉ុន​បានប្រកាសស​ន្យា​នឹង​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​កុមារ និង​មនុស្សពេញវ័យ​ជុំវិញ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ ដែល​ទឹកប្រាក់​ជំនួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាព​របស់​អង្គការសហប្រជាជាតិ ។

Dtn7.com Photos's photo.

​លោក Fumio Kishida រដ្ឋមន្ត្រី​កាល​បរទេស​ជប៉ុន​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​ប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់​ទឹកប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​ជំនួយ​សម្រាប់​ឆ្នាំ​២០១៨ ដែល​ផ្តោ​ច​ទៅលើ​វិស័យ​អប់រំ ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ និង​សមភាព​យេនឌ័រ​របស់​កុមារ និង​មនុស្សពេញវ័យ ពោលគឺ​សំដៅ​ដល់​មនុស្ស​ជំនាន់​ក្រោយ ។​

Dtn7.com Photos's photo.

​ដោយឡែក ចំពោះ​ប្រទេស​ស៊ី​រី​ដែល​ញាំញី​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​នោះ ប្រទេស​ជប៉ុន​នឹង​ផ្តល់ជំនួយ​ដោយ​ធ្វើ​កិច្ចសហការ​ជាមួយនឹង​អង្គការ​អន្តរជាតិ ដើម្បី​ស្តារ​សាលារៀន អគារសិក្សា​សម្រាប់​គ្រូបង្រៀន ការអប់រំ​អំពី​សុខភាព និង​ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.