ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​ផ្កាយ​៣​ម្នាក់​ទៀតហើយ ទទួលបាន​ការតែងតាំង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​

​យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​តែងតាំង​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ អត្តលេខ​០៣៧៦ ជា​អគ្គ​ស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ដោយ​អនុក្រឹត្យ​លេខ​៧២៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ។​

​ដូច្នេះ គិត​មកដល់​បច្ចុប្បន្ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក្រសួងមហាផ្ទៃ​ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ជា​អគ្គស្នងការ គឺមាន​អគ្គ​ស្នងការរង​ចំនួន​យ៉ាងតិច​១៥​នាក់​ហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.