ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​អេះ​ចំ​កន្លែង​រមាស់​របស់​ចិន ! អាមេរិក​ប្រកាសថា នឹងធ្វើ​តេស្ត​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល THAAD ក្នុង​ខែ​នេះ​ទប់​ទល់នឹង​ការបង្ក​រឿង​របស់​កូរ៉េខាងជើង​

​គេហទំព័រ​សារព័ត៌មាន Sputnik របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​នឹងធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​របស់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD ដើម្បី​ទប់ទល់​ទៅនឹង​អំនួត​របស់​ប្រទេស​កូរ៉េខាងជើង​ដែល​អួតអាង​អំពី​ភាពជោគជ័យ​នៃ​ការបាញ់​តេស្ត​សាកល្បង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប (ICBM) កាលពីដើម​សប្តាហ៍​កន្លងទៅ

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​នឹងធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​របស់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន THAAD ដែល​ដាក់​ដំឡើង​នៅ​មូលដ្ឋាន Pacific Spaceport Complex Alaska ទីក្រុង Kodiak នៃ​រដ្ឋ Alaska ពាក់ព័ន្ធ​នឹង​កម្រិត​ចាប់​រលកសញ្ញា​តាមដាន​ឈានទៅ​ស្ទាក់ចាប់​មី​ស៊ី​ល​ឲ្យ​ចំ​គោលដៅ​របស់ THAAD ។​

Dtn7.com Photos's photo.

​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ប្រទេស​កូរ៉េខាងជើង​របស់​មេដឹកនាំ​វ័យក្មេង Kim Jong-un បានប្រកាស​អំពី​ភាពជោគជ័យ​នៃ​ការបាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM) របស់ខ្លួន​ដែល​អាច​រត់​បាន​រយៈ​ចម្ងាយ​៩៣៣​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​២ ៨០០​គីឡូម៉ែត្រ ប្រើប្រាស់​រយៈពេល​៣៩​នាទី និង​ធ្លាក់ចុះ​មកវិញ​ចំ​គោលដៅ​នៅ​សមុទ្រ​ជប៉ុន ។​

Dtn7.com Photos's photo.

​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​លើកឡើងថា ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ធុន THAAD (Terminal High Altitude Area Defense) មាន​គម្រោង​ដាក់​ដំឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ស្រាប់ ក្នុង​គោលបំណង​ប្រឆាំងនឹង​មី​ស៊ី​ល​វាយលុក របស់​ប្រទេស​កូរ៉េខាងជើង ។ គម្រោង​នេះ​ធ្វើ​ឲ្យ​មហាអំណាច​ចិន​ចេញមុខ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ច្រើនលើកច្រើនសា ខណៈ​ចិន​ហាក់​មិនមាន​ជំហរ​ម៉ឺងម៉ាត់​ទាល់តែសោះ​ក្នុងការ​បញ្ឈប់​កម្មវិធី​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​នោះទេ និង​ផ្ទុយទៅវិញ​គឺ​មានតែ​ទាមទារ​ឲ្យ​អាមេរិក «​អត់ធ្មត់​» ទៅនឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង​ប៉ុណ្ណោះ ។ ដូច្នេះ ការធ្វើ​តេស្ត​សាកល្បង​សមត្ថភាព​របស់ THAAD នៅលើ​ទឹកដី​អាមេរិក ក៏ដូចជា​ការផ្សាយ​អំពី​សក្តានុពល​របស់ THAAD ឲ្យ​មហាអំណាច​ចិន​បាន «​ភ្លឺភ្នែក​» ក៏​ដូច​មានន័យថា មហាអំណាច​អាមេរិក «​អេះ​ចំ​កន្លែង​រមាស់​» របស់​ចិន ពាក់ព័ន្ធ​នឹង​កម្រិត​ទណ្ឌកម្ម​ជាក់ស្តែង​របស់​ចិន​ក្នុង​កម្មវិធី​អាវុធ​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ផង និង​ក៏​ចង់បង្ហាញ​អំពី​ឥទ្ធិពល​សព្វាវុធ​របស់​អាមេរិក​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.