ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​មិនតិច​តួច​ទេ ! ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ប្រជុំ​ដោយ​ផ្កាយ​២ ផ្កាយ​១ និង​ស័ក្តិ​៥​រហូតដល់​ជិត​២០​នាក់

​មិន​សាមញ្ញ​ពេក​ទេ​សម្រាប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ គឺ​ក្រៅពី​មាន​ស្នងការ (​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​) ជា​អគ្គ​ស្នងការរង​ផង និង​មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) ផង ខុសពី​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នោះ នៅមាន​ស្នងការរង​ជា​ជំនួយការ​ឲ្យ​ស្នងការ​ប្រជុំ​ដោយ​ផ្កាយ​២ ផ្កាយ​១ និង​ស័ក្តិ​៥ រហូតដល់​ទៅ​១៦​នាក់​ថែមទៀត ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ជា​អគ្គស្នងការ មាន​អគ្គ​ស្នងការរង​ចំនួន​១៤​នាក់ ។​

​គិត​ចាប់ពី​ការបែងចែក​ភារកិច្ច​ជូន​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នា​ខែមេសា ឆ្នាំ​២០១៧​មក ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំង​១៦​នាក់​នោះ រួមមាន​សមាសភាព​ដូចខាងក្រោម ៖

១-​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ សន សុផល អត្តលេខ​០៩៧៣៨ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក

២-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភួង ម៉ា​ល័យ អត្តលេខ​០៦៨៥ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​សេនាធិការ ។​

៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុគន្ធ អត្តលេខ​០១០០៨ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​គ្រប់គ្រង​ធនធានមនុស្ស ។​

៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុច សុខុន អត្តលេខ​១៣១៣២ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​សណ្តាប់ធ្នាប់ ។​

៥-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុង លី អត្តលេខ​០២២៩៣ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​នគរបាល​ព្រហ្មទណ្ឌ ។​

៦-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹម វុទ្ធី អត្តលេខ​០៣៨៤៦ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​សន្តិសុខ ។​

៧-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈាន ផាន់​ណា​រ៉ា អត្តលេខ​៦៨២៩៧ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ​​ ​។​

៨-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លួ រ៉ា​បូ អត្តលេខ​៥៦០២៦ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​អន្តោប្រវេសន៍ ។​

៩-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មិន សុ​ផេ​ត អត្តលេខ​០៧៥៤៤ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​អត្តសញ្ញាណ​កម្ម ។​

១០-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បេង ដា​ណា​រ៉ា អត្តលេខ​០៤៩៩៩ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​ព័ស្តុភារ និង​ហិរញ្ញវត្ថុ ។​

១១-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រំ សន្ធរ អត្តលេខ​៦៨២៣៩ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ផែន​ប្រឆាំង​បទល្មើស ។​

១២-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ចាន់​ធា​រី អត្តលេខ​០៧៥២៧ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក ។​

១៣-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កៀង ចាន់​តួ អត្តលេខ​៦៧៨៩៥ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។​

១៤-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំរេច អត្តលេខ​៦៧៨៦៧ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ និង​ការិយាល័យ​នគរបាល​ទេសចរណ៍ ។​

១៥-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពិត បញ្ញា អត្តលេខ​០៣៣៣៣ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។​

១៦-​លោក​វរសេនីយ៍ឯក ចាន់ កិត្តិ​ខុម អត្តលេខ​៥៤៨៨៧ ស្នងការរង​ទទួល​ជំនួយការ​ដឹកនាំ​ការងារ​ជូន​ស្នងការ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។​

​ប្រភព​ស្និទ្ធ​នឹង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំង​១៦​នាក់​នោះ មាន​អ្នកខ្លះ​ជិត​ដល់​អាយុ​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍​ហើយៗ​អ្នកខ្លះ​ក៏​ត្រៀម​ឡើង​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) និង​អ្នកខ្លះ​ក៏​ត្រៀម​ឡើង​ផ្កាយ​១ (​ឧ​ត្ត​ម​សេនីយ៍​ត្រី​) នៅពេល​ខាងមុខ​ឆាប់ៗ ។ ក្រៅពី​ទទួល​ផែន​ផ្សេងៗ យ៉ាងហោចណាស់​មាន​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១២​នាក់​ត្រូវ​ទទួលបន្ទុក​ការងារ​សម្រាប់​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​រៀងៗ​ខ្លួន ៕

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.