ថ្ងៃ អាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩

​រឿង​មិន​ចប់ ! ចិន​ខឹងសម្បា​នឹង​ការហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន B-1B អាមេរិក​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ លោក Geng Shuang មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​សម្តែង​នូវ​ការរិះគន់ និង​ខឹងសម្បា​ទៅនឹង​ការហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក​ចំនួន​២​គ្រឿង​ធុន B-1B ដែល​បាន​ហោះ​រំលង​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង ។​

Dtn7.com Photos's photo.

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​បា​នប​ញ្ជូ​ន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចំនួន​២​គ្រឿង​ធុន B-1B ឲ្យ​មក​ចូលរួម​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ប្រទេស​ជប៉ុន​នៅ​ដែនសមុទ្រ​ចិន​ខាងកើត រួចហើយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​នោះ​ក៏បាន​ហោះហើរ​រំលង​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​កំពុងមាន​ជម្លោះ​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​សមាគម ASEAN និង​តៃវ៉ាន់ ព្រមទាំង​ជា​តំបន់​ដែល​ចិន​កំពុង​សាងសង់​មូលដ្ឋាន​យោធា​ដ៏​រឹងមាំ​ទៀតផង ។​

Dtn7.com Photos's photo.

​លោក Geng Shuang បាន​ថ្លែង​ឲ្យ​ដឹងថា ចិន​សូម​ធ្វើការ​ប្រឆាំង​ដាច់​ខាត់​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​អធិបតេយ្យភាព និង​សន្តិសុខ​របស់​ចិន ។​

Dtn7.com Photos's photo.

​បច្ចុប្បន្ន កងកម្លាំង​យោធា​សហរដ្ឋអាមេរិក​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន B-1B យ៉ាងហោចណាស់​ចំនួន​១០០​គ្រឿង ដែល​ក្នុង​មួយគ្រឿងៗ​មានតម្លៃ​ប្រមាណ​ជិត​៣០០​លាន​ដុល្លារ​អាមេរិក ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.