ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

ទំនើង​ណាស់ ! ជិះ Lexus បាញ់បោះ​សេរី​ជិត​១០​គ្រាប់​ផ្អើល​ពលរដ្ឋ​រាជធានី​ភ្នំពេញ​ទាំងយប់

​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២២​រាត្រី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ នៅត្រង់ចំណុច​ផ្លូវ​លេខ​៥៥ កែង​ផ្លូវ​លេខ​២៤២ ទល់មុខ​ក្លឹប​កម្សាន្ត​៥៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ជន​ទំនើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​រថយន្ត​មួយគ្រឿង​ធ្វើការ​បាញ់បោះ​សេរី​ជិត​១០​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ក្បែរ​ទីតាំង​កើតហេតុ​ទាំងយប់ ។​

​យោងតាម​ការបញ្ជាក់រ​បស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ដែល​បាន​ជិះ​ទោចក្រយានយន្ត​ដេញតាម​ពីក្រោយ​ជន​ទំនើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់បោះ​សេរី​នោះ​ឲ្យ​ដឹងថា ជនបង្ក​ហេតុ​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក Lexus RX330 ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-5981 ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​ហើយ ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជន​ទំនើង​យកមក​ផ្តន្ទាទោស​តាមច្បាប់ ខណៈ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​លាន់មាត់​ថា ជន​ទំនើង​នោះ​ពិត​ជាមាន​ថ្លើមធំ​ណាស់​ទើប​ហ៊ាន​បង្ក​ការបាញ់បោះ​សេរី​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទាំង​រាត្រី​រហូតដល់​ទៅជិត​១០​គ្រាប់ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.