ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​ពិតជា​មិន​ញ៉ម​មែន ! កូរ៉េខាងជើង​បាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​សាជាថ្មី ទទួលបាន​ជោគជ័យ​

​គេហទំព័រ​សារព័ត៌មាន Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​នា​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​តេស្ត​សាកល្បង​សាជាថ្មី​នៅ​អាវុធ​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប (ICBM)​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ មិន​ខ្វល់ ឬ​មិន​ញ៉ម​ទៅនឹង​សម្ពាធ​នៃ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​មហាអំណាច​សហរដ្ឋអាមេរិក ព្រមទាំង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ឡើយ ។​

Dtn7.com Photos's photo.

​មន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​បានប្រកាស​ស្របគ្នា​ទៅនឹង​ក្រសួងការពារជាតិ​ប្រទេស​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​ដែល​បាញ់​តេស្ត​សាកល្បង​សាជាថ្មី​នេះ​បាន​ហោះ​ទៅដល់​រយៈកម្ពស់​២ ៥០០​គីឡូម៉ែត្រ និង​ធ្លាក់​មកវិញ​ក្នុង​រយៈ​ចម្ងាយ​៩៣០​គីឡូម៉ែត្រ​ចូលទៅក្នុង​សមុទ្រ​ជប៉ុន ។​

Dtn7.com Photos's photo.

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ភាព​តានតឹង​ជាមួយនឹង​ប្រទេស​កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​ការបាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​នេះ នឹង​មិនអាច​គ្រប់គ្រង​បានឡើយ និង​អាចឈាន​ទៅដល់​សភាព​គ្រោះមហន្តរាយ ដរាបណា​មិនមាន​ការបើក​កិច្ចចរចា​ជាថ្មី​ឲ្យ​បាន​កាន់តែ​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន ។ 

Dtn7.com Photos's photo.

​ដោយឡែក ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ទៅនឹង​អំពើ​បាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​នេះ​ថា បាន​រំលោភបំពាន​ទៅលើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ៕​

Dtn7.com Photos's photo.

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.