ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​ឆ្លាត​ម្ល៉េះ ! ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាលា RULE ដែលមាន​ឋានៈ​ជា «​ឯកឧត្តម​» មាន​ក្របខ័ណ្ឌ​២​កន្លែង គឺ​នៅ​ក្រសួង​អប់រំ​ផង និង​នៅ​ទាហាន​ផង 

​ក្នុងនាម​ជាម​ន្ត្រី​មុខងារសាធារណៈ​ម្នាក់ ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ហៅ​កាត់​ថា «​សាលា​ច្បាប់​-RULE» មាន​ក្របខ័ណ្ឌ​រហូតដល់​ទៅ​២​កន្លែង គឺ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង និង​ក្របខ័ណ្ឌ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​ក្រសួងការពារជាតិ​ផង ។​

​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ឲ្យ​ឃើញថា ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​មន្ត្រីរាជការ​ឋិត​ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់​ពី​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​២ មក​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៤៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ ។ 

​លើសពីនេះ ព័ស្តុតាង​បានបង្ហាញ​ទៀតថា ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ក៏​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​១៩៨៤០០​ម្នាក់​ដែរ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន​កងពលតូច​លេខ​៧០​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៧៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ។ 

​លោក រុន ព​ណ្ណា​រិ​ទ្ធ ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៩០ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥ ពោលគឺ មាន​ឋានៈ​ជា «​ឯកឧត្តម​» ។​

​ឈានចូល​ពាក់កណ្តាល​ឆ្នាំ​២០១៧​នេះ គឺ​បន្ទាប់ពី​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ និង​ថ្នាក់​ជា​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១​រួចមក ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ក៏​ទទួលបាន​ការតែងតាំង​ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦០៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​ការតែងតាំង​មុខតំណែង​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ជា​ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាលា​ច្បាប់ (RULE) នេះ ក៏បាន​ទទួលរង​នូវ​ប្រតិកម្ម​ពី​សំណាក់​អតីត​និស្សិត និង​និស្សិត​កំពុង​សិក្សា​នៅ​សាលា​ច្បាប់​មួយចំនួន​ផងដែរ ។​

​តើ​ប្រិយមិត្ត​អ្នកអាន​យល់ឃើញ​យ៉ាងណាដែរ​នៅពេលដែល​ឯកឧត្តម រុន ព​ណ្ណា​រិ​ទ្ធ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​នីតិសាស្ត្រ​នៃ​សាលា​ច្បាប់​មួយ​ទាំងមូល មាន​ក្របខ័ណ្ឌ​រហូតដល់​ទៅ​២​កន្លែង (​ទាំង​ស៊ីវិល ទាំង​ទាហាន​) បែបនេះ ? ៕ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.