ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

មាន​លុយ និង​មានគំនិត​ការពារជាតិ ! ឥណ្ឌា​ចំណាយ​ប្រា​ក់ជាង​២​ពាន់​លាន​ដុល្លារ​លើ​ការទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន MQ-9 Reaper ពី​អាមេរិក​

​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​របស់លោក Norendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក និង​ជំនួប​ជាមួយ​លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​បាន​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​លក់​-​ទិញ​សព្វាវុធ​រវាង​ប្រទេស​ទាំងពីរ គឺ​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​លក់​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន C-17 ចំនួន​១​គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន MQ-9 Reaper ចំនួន​២២​គ្រឿង​ឲ្យ​ទៅ​ឥណ្ឌា ដើម្បី​បម្រើ​វិស័យ​ការពារជាតិ​តាមដាន​ឃ្លាំមើល​រាល់​សកម្មភាព​ទាំង​ដែនសមុទ្រ ទាំង​ដែន​គោក​ទប់​ទល់នឹង​មហាអំណាច​ចិន ។​

Dtn7.com Photos's photo.

​គេហទំព័រ Defensenews បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ឥណ្ឌា​បាន​ព្រមព្រៀង​ទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន C-17 ចំនួន​១​គ្រឿង​ពី​សហរដ្ឋអាមេរិក​ក្នុងតម្លៃ​៣៦៦,២​លាន​ដុល្លារ​អាមេរិក ដោយមាន​បំពាក់​នូវ​ឧបករណ៍​ព្រមាន​អំពី​មី​ស៊ី​ល​ផង និង​បាន​ចុះហត្ថលេខា​ព្រមព្រៀង​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន MQ-9 Reaper ចំនួន​២២​គ្រឿង​ពី​សហរដ្ឋអាមេរិក​មាន​តម្លៃ​ទឹកប្រាក់​សរុប​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ការទិញ​យន្តហោះ​ដឹកជញ្ជូន​យោធា និង​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ គឺ​ឥណ្ឌា​ក៏បាន​ព្រមព្រៀង​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ស៊ីវិល​ចំនួន​១០០​គ្រឿង​ពី​សហរដ្ឋអាមេរិក​ផងដែរ ។​

Dtn7.com Photos's photo.

​បច្ចុប្បន្ន ឥណ្ឌា​មាន​ជម្លោះព្រំដែន​ដ៏​រ៉ាំ​រៃ​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ប៉ា​គី​ស្ថាន ខណៈ​ឥណ្ឌា​បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ការបញ្ជាទិញ​សព្វាវុធ​ពី​បណ្តា​ប្រទេស​នានា ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី បារាំង និង​ជប៉ុន​… ដើម្បី​បម្រើ​វិស័យ​ការពារជាតិ​របស់ខ្លួន ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.