ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ប្រមាត់​ប្រមង់​ចាប់​កូនក្មេង ? ក្មេងស្រី​ជា​សិស្សសាលា​បឋមសិក្សា​ទួល​ស្វាយព្រៃ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ល្បួង​យកទៅ​បាត់​ដោយ​ប្រើល្បិច​ភូតភរ​ថា «​ម្តាយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​» 

​​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​នា​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ មាន​ហេតុការណ៍​ក្មេងស្រី​ម្នាក់​ជា​សិស្សសាលា​បឋមសិក្សា​ទួល​ស្វាយព្រៃ ឋិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ល្បួង​នាំខ្លួន​យកទៅ​បាត់​នៅមុខ​បរិវេណ​សាលារៀន​តែម្តង ខណៈ​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុ​វត្តិភាព​របស់​កូនស្រី​ជាទី​ស្រឡាញ់ ។​

​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្មេងស្រី​ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ អេ​ន ណា ស្លៀកសំពត់​ពណ៌​ខៀវ និង​ពាក់អាវ​ពណ៌​ស ចេញពីផ្ទះទៅ​សិក្សា​ជាធម្មតា ស្រាប់តែ​មុនពេល​កើតហេតុ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ទោចក្រយានយន្ត​ម៉ាក SUZUKI VIVA បិទមុខ​ជិត​ចូលមក​ជិត​នាង រួច​ល្បួង​ភូតភរ​នាង​ថា «​ម្តាយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​ទៅ​មើល​ជាបន្ទាន់​» ហើយក៏​នាំខ្លួន​នាង​ចាកចេញ​បាត់ស្រមោល​ទៅ ។ 

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ខ្នះខ្នែង​ស្វះស្វែង​ស្រាវជ្រាវ​រក​ក្មេងស្រី​រងគ្រោះ​ដែល​បាត់​ខ្លួន​នោះ​ហើយៗ​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ដែល​បាន​ជួបប្រទះ​រូប​ក្មេងស្រី​រងគ្រោះ​សូមមេត្តា​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១២ ២២៨ ៣០០ និង​លេខ ០១២ ៥៤២ ១៩៩ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.