ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

​រឿង​រុករក​រ៉ែ ! ក្រុមហ៊ុន​ចំនួន​៤​មាន​សិទ្ធិ​អាទិភាព​នឹង​អាច​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​លោហៈ​នៅ​ខេត្ត​៤ នៃ​ប្រទេស​កម្ពុជា​

​យោងតាម​សេចក្តីជូនដំណឹង​មួយ​លេខ​០១៣​រថ​.​អធរ​.​សជណ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​ឯកឧត្តម ស៊ុយ សែម ជា​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​ចំនួន​៤​ទទួលបាន​សិទ្ធិ​អាទិភាព​នឹង​ស្វែង​រុករក​លោហៈ​នៅតាម​តំបន់​ចំនួន​៤​ទីតាំង ដែល​ឋិត​នៅក្នុង​ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី និង​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន​ទាំង​៤​នោះ មានឈ្មោះ​ដូចខាងក្រោម ៖

១-​ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited. នៅ​តំបន់​ស្វាយ​ជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ឈ្នួល ខេត្តក្រចេះ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

២-​ក្រុមហ៊ុន Kiri Resources Co.,Ltd. នៅ​តំបន់​អូរ​ចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ និង​ឃុំ​សុខចិត្ត និង​ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​

៣-​ក្រុមហ៊ុន Samnang Angkor Development Co.,Ltd. នៅ​តំបន់ភ្នំ​ស្រ​ង៉ា​ម ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ។​

៤-​ក្រុមហ៊ុន Sea Resources Pty Ltd. នៅ​តំបន់​ព្រែក​កាំ​ពីរ ឃុំ​ថ្មី ឃុំ​ចង្ក្រង់ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ឃុំ​ស្រែ​ជិះ និង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​អនុលោម​តាម​ប្រកាស​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល លេខ​១៤៥១​សហវ​.​ប្រក ចុះ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្តីពី​ការផ្តល់​សេវាសាធារណៈ និង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​នោះ គឺ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ​មានតម្លៃ​ចំនួន​២០​លាន​រៀល (​ដោយ​មិនទាន់​គិត​អំពី​កម្រៃ​សេវា​ផ្សេងៗ​ទៀត​) មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.