ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

​ទាហាន​ជំនួញ ! មន្ត្រី​យោធា​មាន​ងារ​ជា «​ឧកញ៉ា​» ម្នាក់​កំពុង​ជាប់​ឈ្មោះ​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​ខេត្តក្រចេះ 

​ក្រៅពី​ឈ្មួញ​ឈើ​ប្រចាំខេត្ត​ភូមិភាគ​ឦសាន​ដទៃទៀត គឺមាន​ឈ្មួញ​ឈើ និង​ជា​ប្រធាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ដែលជា​មន្ត្រី​យោធា​កាន់​មុខតំណែង​ជា​មេបញ្ជាការរង​វរ​ការពារ​ព្រំដែន​លេខ​២០៤​ម្នាក់​ផង កំពុង​ជាប់​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ខាង​ឈូសឆាយ​ដីព្រៃ​នៅ​ចំណុច​ស្រុក​ស្នួល ខេត្តក្រចេះ និង​ប្រមូល​ទិញ​ឈើ​នៅ​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​ដឹកជញ្ជូន​លក់​ចេញ​បន្តទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាងសកម្ម​តាម​ច្រករបៀង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ប្រមូលប្រាក់​ចំណេញ​កប់​ក្តោង​រហូតដល់​ទទួលបាន​ងារ​ជា «​ឧកញ៉ា​» តាមរយៈ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​សាងសង់​រោង​ដាក់​រថយន្ត និង​ឃ្លាំង​បរិក្ខា​រស្បៀង​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​២​អស់​ថវិកា​ចំនួន​១២៥ ០០០​ដុល្លារ​អាមេរិក ក្រោមរូបភាព «​បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់​» ។ 

​បុរស​មន្ត្រី​យោធា​ដែលជា​ឈ្មួញ​ឈើ​ដ៏​សកម្ម​ប្រចាំ​ខេត្តក្រចេះ​រូបនោះ មានឈ្មោះ គង់ ក្រឹ​ង ។ 

​ព្រោះតែ​កាក់កប​នឹង​មុខរបរ​ជំនួញ​ឈើ​របស់ខ្លួន​បានធ្វើ​ឲ្យ​លោក គង់ ក្រឹ​ង មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ក្នុង​រយៈពេល​យ៉ាង​ឆាប់រហ័ស និង​បាន​ចូលរួម​ជួយ​កសាង​សមិទ្ធផល​មួយ​ចំ​នួ​ម​នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​២ ខេត្តកំពង់ចាម រហូត​ទទួលបាន​ការតែងតាំង​ជា «​ឧកញ៉ា​» កាលពីដើមឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២២៨ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ 

​បន្ទាប់ពី​ទទួលបាន​ងារ​ជា «​ឧកញ៉ា​» មិន​ដល់​រយៈពេល​០២​ខែ​ផង លោក​ឧកញ៉ា គង់ ក្រឹ​ង ក៏​ទទួលបាន​គ្រឿង​ឥស្សរិយយស ជា​តូប​ការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៧/៣៦៥ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ យ៉ាង​ហ៊ឺហា ប្រកបដោយ​កិត្តិយស​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.