ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

​អ្នក​អត់​សង្សារ​លើកដៃ ! រងគ្រោះ​ព្រោះ​មាន​សង្សារ​ទាំង​វ័យក្មេង​លាក់លៀម​ឪពុក ម្តាយ 

​កុមារី​វ័យ​១៣​ឆ្នាំ​ម្នាក់​បាន​ក្លាយជា​ក្មេងស្រី​រងគ្រោះ​ព្រោះ​លួច​មាន​សង្សារ​ទាំង​វ័យក្មេង​ល្ហក់​លាក់លៀម​មិន​ឲ្យ​ឪពុក ម្តាយ​ដឹង ខណៈ​ដៃគូ​ស្នេហា​របស់​នាង​ជា​សិស្ស​អាយុ​១៦​ឆ្នាំ ត្រូវ​ម្តាយ​របស់​នាង​ប្តឹង​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​ក្រោម​ទម្ងន់​នៃ​ការចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ថែមទៀត ។​

​ជនសង្ស័យ​ក្នុង​សំណុំរឿង​មាន​សង្សារ​ទាំង​វ័យក្មេង​កំពុង​សិក្សា​នេះ​មានឈ្មោះ រង្សី ឧស្សាហ៍ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២២៧ ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​កុមារី​រងគ្រោះ​ក្នុង​សំណុំរឿង​មាន​សង្សារ​ទាំង​វ័យក្មេង​កំពុង​សិក្សា​រៀនសូត្រ​នេះដែរ​មានឈ្មោះ ល​.​ច​.​ក​.​ន អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពន់​បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៧​ជនសង្ស័យ​បាន​នាំ​កុមារី​រងគ្រោះ​ចេញពីផ្ទះ​សំណាក់​យីហោ សៀវ ឡាង ឋិត​នៅ​ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មកដល់​ចំណុច​រង្វង់​មូល​ផ្សារ​ដើមថ្កូវ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​ម្តាយ​កុមារី​រងគ្រោះ​ប្រទះឃើញ​ទាន់ ក៏​នាំខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹងទំពន់ ដាក់ពាក្យ​បណ្តឹង​ចាត់ការ​តាមច្បាប់​តែម្តង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.