ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

​ចាប់ដៃ​បាន​លុយ ! មហាអំណាច​អាមេរិក​បញ្ជូន​នាវាចម្បាំង​ទៅធ្វើ​សមយុទ្ធ​នៅ Qatar ខណៈ​ប្រទេស Qatar បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក​បន្ថែម​មាន​ទំហំ​ទឹកប្រាក់​១២​ពាន់​លាន​ដុល្លារ​

​សារព័ត៌មាន QNA របស់​ប្រទេស​កាតា (Qatar) បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា នាវាចម្បាំង​សហរដ្ឋអាមេរិក​ចំនួន​២​គ្រឿង​បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Doha ហើយ​ដើម្បី​ត្រៀម​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងកម្លាំង​ទាហានជើងទឹក​ប្រទេស Qatar ដែល​ត្រូវបាន​ចាត់ទុកថា គឺជា​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មួយ​នៅ​មជ្ឈិមបូព៌ា ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សមយុទ្ធ​យោធា​ដ៏​មាន​ទ្រង់ទ្រាយ​ធំ​ដោយមាន​ការចូលរួម​ពី​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​នោះ នឹងមាន​កងកម្លាំង​ទាហាន​ជាង​១១ ០០០​នាក់ រួម​ជាមួយនឹង​យន្តហោះ​ចម្បាំង​ជាង​១០០​គ្រឿង​ផង ដែល​បោះ​ទីតាំងនៅ​មូលដ្ឋាន​ទ័ពអាកាស Udeid ។​

Dtn7.com Photos's photo.

​ការធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​សម្បើម​របស់​ប្រទេស Qatar នេះ គឺ​ស្រប​ពេលដែល​ប្រទេស Qatar កំពុង​ទទួលរង​នូវ​សម្ពាធ​ផ្តាច់ទំនាក់ទំនង​ការទូត និង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​បណ្តា​ប្រទេស​អារ៉ាប់ ដូចជា អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​អេ​មី​រ៉ាត់ បា​រ៉ែ​ន អេ​ហ្ស៊ី​ប និង​សម្ព័ន្ធមិត្ត​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ដោយ​បណ្តា​ប្រទេស​អារ៉ាប់​ទាំងនោះ​ចោទប្រកាន់ថា ប្រទេស Qatar គាំទ្រ​ដល់​កម្លាំង​ក្រុម​អង្គការ​ភេរវកម្ម ។​

Dtn7.com Photos's photo.

​ជាមួយគ្នានេះដែរ គេហទំព័រ Businessinsider បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា ប្រទេស Qatar បានសម្រេច​ចិត្ត​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន F-15 ចំនួន​៣៦​គ្រឿង រួមជាមួយ​នឹង​ការបំពាក់​សព្វាវុធ​ទំនើបៗ​បន្ថែម​ពី​សហរដ្ឋអាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​១២​ពាន់​លាន​ដុល្លារ​អាមេរិក ។ 

Dtn7.com Photos's photo.

​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ធុន F-15 ចំនួន​៣៦​គ្រឿង​ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​១២​ពាន់​លាន​ដុល្លារ​អាមេរិក​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស Qatar នោះ​បានធ្វើ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ ។ 

Dtn7.com Photos's photo.

​ទាំង​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ទាំង​ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ធុន F-15 ពី​សហរដ្ឋអាមេរិករ​បស់​ប្រទេស Qatar បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​ជាច្រើន​ដែល​កំពុង​ដាក់ទណ្ឌកម្ម​ការទូត និង​សេដ្ឋកិច្ច​ទៅលើ​ប្រទេស Qatar នោះ មិន​សប្បាយចិត្ត​ឡើយ ហើយ​ថែមទាំង​បោះពាក្យ​សម្តី​ទៀតថា សហរដ្ឋអាមេរិក​បាន​ចូលរួម​ការពារ​ដល់​ប្រទេស​ដែល​គាំទ្រ​អង្គការ​ភេរវកម្ម ។​

Dtn7.com Photos's photo.

​ប្រទេស Qatar មាន​ផ្ទៃដី​ទំហំ​១១ ៥៨១​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាពលរដ្ឋ​ចំនួន​ជិត​៣​លាន​នាក់ ដោយ​ពឹង​ផ្អែកលើ​ធនធាន​ប្រេង និង​ឧស្ម័ន​ជា​សក្តានុពល​សេដ្ឋកិច្ច ។ ប្រទេស​នេះ​មាន​លោក Tamim bin Hamad Al Thani  អាយុ​៣៧​ឆ្នាំ ជា​ប្រធានាធិបតី​ដែល​ត្រូវជា​កូនប្រុស​របស់លោក Hamad bin Khalifa Al Thani អតីត​ជា​ប្រធានាធិបតី ។ លោក Tamim bin Hamad Al Thani គឺជា​មហាសេដ្ឋី​មួយរូប​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ប្រទេស​លើ​ពិភពលោក មានទ្រព្យ​សម្បត្តិ​ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.