ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​ឡើង​គម្រោង​ចាយលុយ​ទៀតហើយ ! ក្រសួង MPTC គ្រោង​ចំណាយ​ជិត​១​លាន​ដុល្លារ​លើ​ការដំឡើង​ប្រព័ន្ធ Video Conference ថ្មី 

​ប្រភព​ស្និទ្ធ​នឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ដែលមាន​ឯកឧត្តម ត្រាំ អ៊ីវតឹក ជា​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ក្រសួង MPTC គ្រោង​នឹង​ចំណាយ​ថវិកា​ជិត​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំឡើង​ប្រព័ន្ធ Video Conference ថ្មី ដោយ​ប្រើប្រាស់​ថវិកា​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​នេះ ។​

​ព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះហត្ថលេខា​ឯកភាព​យល់ព្រម​លើ​គម្រោង​ចាយលុយ​របស់​ក្រសួង MPTC សម្រាប់​ដំឡើង​ប្រព័ន្ធ Video Conference ថ្មី​នោះ​ហើយ ដោយ​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៣ ៦០០​លាន​រៀល (​ប្រមាណ​៩០​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ជំពូក​៦៩ (​ចំណាយ​មិនបាន​គ្រោងទុក​) នៃ​ខ្ទង់ចំណាយ​មិនទាន់​បែងចែក​មក​ជំពូក​៦០ (​ការទិញ​) ចំនួន​៣ ២២០​លាន​រៀល និង​ជំពូក​៦១ (​សេវាកម្ម​) ចំនួន​៣៨០​លាន​រៀល ជូន​ក្រសួង MPTC ដើម្បី​អនុវត្ត​គម្រោង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.