ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​មិន​ខ្វល់ សំខាន់​ដឹក​បាន ! រថយន្ត​ធុន​តូច តែ​អាច​ដឹកទំនិញ​បាន​សឹង​កម្ពស់ «​ខុន​ដូ​» 

​ប្រិយមិត្ត​អ្នកលេង Facebook ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៣៣ ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ត្រាច ខេត្តកំពត នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ បាន​ផ្តិត​យក​រូបភាព​ចំនួន​២​សន្លឹក​បង្ហាញ​អំពី​រថយន្ត​ធុន​ទេសចរណ៍​ខ្នាតតូច​មួយគ្រឿង​ដឹកទំនិញ​យ៉ាង​សំពីងសំពោង​សឹង​មាន​កម្ពស់​ស្មើ «​ខុន​ដូ​» ចរាចរណ៍​លើផ្លូវ​សាធារណៈ​យ៉ាង​ហំ​ហាន​មក Post កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​ដើម្បី​បាន​ពិចារណា​ទាំងអស់គ្នា ។​

​គេ​មិន​បានដឹង​អំពី​កម្រិត​ទម្ងន់​នៃ​ទំនិញ​ដែល​រថយន្ត​ធុន​តូច​នោះ​ផ្ទុក​ទេ ប៉ុន្តែ​ក្រុមអ្នកលេង Facebook បា​នាំគ្នា​ចាប់អារម្មណ៍​ទៅលើ​បរិមាណ​ទំនិញ​មាន​ភាព​សំពីងសំពោង​ខ្លាំង​សឹង​មាន​កម្ពស់​ស្មើ «​ខុន​ដូ​» ទៅហើយៗ​ដែល​អាច​បង្ក​ការគ្រោះថ្នាក់​ជាយថាហេតុ​មិន​ត្រឹមតែ​ដល់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺអាច​ប៉ះពាល់​ដល់​អ្នក​ដទៃទៀត​ផង ។​

​ក្រុមអ្នកលេង Facebook បាននាំគ្នា Comment សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចាត់វិធានការ​បង្ការ​ទ​ប់​ស្កាត់​ករណី​ដឹកជញ្ជូន​ទំនិញ​របៀប​សំពីងសំពោង​ខ្ពស់កប់ពពក​នេះ​ផង ដើម្បី​បញ្ជៀ​សបាន​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.