ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

Boeing គ្រោង​ធ្វើតេស្ត​សាកល្បង​ដាក់​ឲ្យ​មានការ​ហោះហើរ​យន្តហោះ​ដឹក​អ្នកដំណើរ​គ្មាន​អ្នកបើកបរ នៅ​ឆ្នាំ​២០១៨​ខាងមុខ 

​គេហទំព័រ​សារព័ត៌មាន Pakistantoday បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​ដកស្រង់​ពី​ប្រភព​តំណាង​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ដែល​ថ្លែង​នៅក្នុង​ពិធី​តាំងពិព័រណ៍​អាកាសចរណ៍​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ Boeing របស់​សហរដ្ឋអាមេរិក​គ្រោង​នឹងធ្វើ​តេស្ត​សាកល្បង​ដាក់​ឲ្យ​មានការ​ហោះហើរ​នៅ​យន្តហោះ​ដឹក​អ្នកដំណើរ​គ្មាន​អ្នកបើកបរ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ។​

Dtn7.com Photos's photo.

​លោក Mike Sinnett អគ្គនាយករង​ក្រុមហ៊ុន Boeing បាន​ថ្លែង​ឲ្យ​ដឹងថា «​ការរីកចម្រើន​ខាង​បច្ចេកវិទ្យា គឺ​យើង​អាច​អភិវឌ្ឍ​ផលិត​ឲ្យ​ចេញ​ជា​រូបរាង​នូវ​យន្តហោះ​ដឹក​អ្នកដំណើរ​ស្វ័យប្រវត្តិ​ដោយ​មិនចាំបាច់​មាន​អ្នកបើកបរ ហើយ​យើង​នឹងធ្វើ​តេស្ត​សាកល្បង​ការហោះហើរ​នៅ​ឆ្នាំក្រោយ​» ។​

Dtn7.com Photos's photo.

​កម្មវិធី​អ្នកបើកបរ​យន្តហោះ​ស្វ័យប្រវត្តិ គឺ​កើតមាន​អស់​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​កម្មវិធី​នេះ​តែង​បាន​ប្រើប្រាស់​នៅពេល​យន្តហោះ​កំពុង​ហោះហើរ​លើ​លំហ​អាកាស​ឋិត​ក្រោម​ប្រព័ន្ធ​បញ្ជា​ដ៏​ទំនើប ។ ទោះយ៉ាងណា នៅពេល​យន្តហោះ​ចាប់ផ្តើម​ហោះហើរ​ឡើង និង​ពេល​ចុះចត គឺ​ត្រូវ​ពឹង​ផ្អែកលើ​ការទទួលខុសត្រូវ​ខ្ពស់​របស់​អ្នកបើកបរ​ជា​ចាំបាច់ និង​សំខាន់បំផុត ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.