អាជីពជាកីឡាករបាល់ទាត់ តម្រូវឲ្យពួកគេមានសមត្ថភាពខ្ពស់ និងកម្លាំងកាយសម្បទាពេញលេញ ដើម្បីក្លាយជាកីឡាករល្អក្នុងអាជីពបាល់ទាត់ ។ ប៉ុន្តែមានកីឡាករមួយចំនួនបានប្រើសារធាតុញៀនខុសច្បាប់ដើម្បីប៉ូវបន្ថែមកម្លាំងថាមពលឲ្យខ្លាំង និងមានប្រសិទ្ធភាពខ្ពស់ពេលចូលប្រកួត ។ ខាងក្រោមនេះជាកីឡាករទាំង១០នាក់ ដែលគេរកឃើញថាបានប្រើសារធាតុញៀន ឬ ថ្នាំញៀនអំឡុងពេលប្រកបអាជីពរបស់ខ្លួន ៖
១-Diego Maradona
ជាកីឡាករដែលល្បីល្បាញជាងគេរឿងសំណុំហេតុនៃការប្រើប្រាស់ថ្នាំញៀននេះ ។ គាត់ជាកីឡាករដែលញៀននឹងការប្រើប្រាស់ កូកាអ៊ីន ។ រឿងរ៉ាវរបស់គាត់ត្រូវបានគេពិនិត្យឃើញនាឆ្នាំ១៩៩១ ហើយបានទទួលពិន័យរយៈពេល៩ខែមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់ ។ មិនទាន់ចប់ទេនៅ World Cup ឆ្នាំ១៩៩៤ នាប្រទេសក្រិក គាត់ត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុញៀន កូកាអ៊ីន ម្តងទៀត ហើយត្រូវបានបញ្ជូនទៅមាតុភូមិវិញភ្កាមៗ ។ រហូតដល់ឆ្នាំ២០០៤ ទើបកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ផ្តាច់ការញៀនលើ កូកាអ៊ីន បាន ។ ទោះជាយ៉ាងនេះក្តី ក៏ប្រជាជនអាហ្សង់ទីនចាត់ទុកគាត់ជាវីរបុរសបាល់ទាត់របស់អាហ្សង់ទីនដែរ ។
២-Fernando Couto (សញ្ជាតិព័រទុយហ្គាល់)
គាត់ជាកីឡាករខ្សែការពារម្នាក់ដែលទទួលការគោរពសឹងពីគ្រប់មជ្ឈដ្ឋាន ។ កីឡាកររូបនេះជាអតីតកីឡាករ Lazio , Porto , Parma និង Barcelona និងលេងបានយ៉ាងល្អឲ្យជម្រើសជាតិព័រទុយហ្គាល់ ។ ប៉ុន្តែនៅនាឆ្នាំ២០០១ កាលនៅ Lazio កីឡាកររូបនេះត្រូវបានគេពិនិត្យឃើញសារធាតុញៀននៅក្នុងខ្លួនរបស់គាត់ ហើយគាត់ត្រូវបានគេពិន័យឲ្យឈប់លេងបាល់៩ខែ និងពិន័យជាប្រាក់ចំនួន ៦ម៉ឺនដុល្លារ ។
៣-Kolo Toure
កីឡាកររបស់ហង្សក្រហម Liverpool រូបនេះ ត្រូវបានគេពិនិត្យថាមានសារធាតុញៀនក្នុងខ្លួន ហើយក្រុមស៊ើលបអង្កេតបានជឿសម្តីកីឡាករនេះ ដែលថាគាត់បានលេបថ្នាំតមអាហាររបស់ប្រពន្ធគាត់ ។ កីឡាកររូបនេះត្រូវបានគេពិន័យមិនឲ្យចូលលេងបាល់រយៈពេល ៦ខែ ។
៤-Jake Livermore
កីឡាករ Hull City រូបនេះត្រូវបានគេរកឃើញថាបានប្រើប្រាស់ថ្នាំ កូកាអ៊ីន ដែលជាសារធាតុញៀនខ្លាំងនៅក្នុងរដូវកាលមួយដែលកីឡាករនេះកំពុងធ្លាក់ជើងមុនការប្រកួតទល់នឹង Crystal Palace ។ វិធានការពិន័យលើកីឡាកររូបនេះពុំទាន់បានសម្រេចនៅឡើយទេ ។
៥-Mark Bosnich
អតីតអ្នកចាំទី របស់ Manchester United រូបនេះ ត្រូវបានគេរកឃើញថាប្រើប្រាស់ថ្នាំញៀនកូកាអ៊ីន១០ក្រាមក្នុង១ថ្ងៃ ដែលធ្វើឲ្យគាត់ចំណាយប្រាក់ដល់ទៅ ៥០០០ដុល្លារ ក្នុងមួយសប្តាហ៍ ។
៦-Japp Stam
អតីតកីឡាករ Manchester United រូបនេះត្រូវបានគេរកឃើញសារធាតុញៀនមួយចំនួនដើម្បីប៉ូវកម្លាំងកាលពីឆ្នាំ២០០៣ ហើយត្រូវបានពិន័យ ៥ខែមិនឲ្យចូលលេងបាល់ ។
៧- Garry O'Connor
កីឡាករឆ្នើមសញ្ជាតិស្កុតឡែនមួយនេះត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុញៀនកូកាអ៊ីន កាលពីពេលលេងនៅ Premier League របស់ក្លឹប Birminhham City ។
៨-Edgar Davids
កីឡាកររូបនេះជោគជ័យបំផុតនៅ Ajax និង Juventus ប៉ុន្តែត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុញៀន កូកាអ៊ីន ។ ពេលនោះកីឡាកររូបនេះជិតនឹងត្រូវពិន័យ២ឆ្នាំឯណោះ ប៉ុន្តែបានកាត់បន្ថយមកសល់តែ ៤ខែទេ ដែលត្រូវនៅឆ្ងាយពីការប្រកួតផ្សេងៗ ។
៩-Andrian Mutu
កីឡាររូបនេះត្រូវបានគេរកឃើញថាបានប្រើប្រាស់សារជាតិញៀន កូការអ៊ីន ហើយត្រូវបានពិន័យ ៧ខែឲ្យនៅក្រៅទីលាន បន្ទាប់មកបានចូលរួមជាមួយ Juventus ប៉ុន្តែរូបគាត់នៅតែត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុញៀនម្តងទៀត ។ លើកនេះគាត់ត្រូវបានពិន័យ៩ខែ និងត្រូវក្លឹបបណ្តេញចេញទៀតផង ។
១០-Pep Guardiola (បច្ចុប្បន្ន គ្រូបង្វឹក Man City)
គាត់ត្រូវបានគេរកឃើញថាបានប្រើប្រាស់សារធាតុញៀនដូចនឹងកីឡាករ Edgar Davids ដែរ ៕
ប្រភព ៖ The SPort Ster