ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

​ភ្លាត់ស្នៀត ? សមយុទ្ធ​យោធា NATO មាន​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​១​គ្រឿង​ធ្លាក់ចូល​សមុទ្រ​សម្លាប់​មេបញ្ជាការ​យោធា​ប៊ុល​ហ្ការី​ម្នាក់ និង​របួស​បុគ្គលិក​យោធា​២​នាក់ 

​គេហទំព័រ​សារព័ត៌មាន Reuters ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​ដកស្រង់​ប្រភពពី​មន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ប៊ុល​ហ្ការី​បាន​ឲ្យ​ដឹងថា មាន​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក​ប្រទេស​ប៊ុល​ហ្ការី​មួយគ្រឿង​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ខ្មៅ ខណៈ​កំពុង​ហ្វឹកហាត់​សមយុទ្ធ​យោធា​ក្នុង​ក្របខ័ណ្ឌ​អង្គការ NATO បណ្តាល​ឲ្យ​មេបញ្ជាការ​យោធា​ប៊ុល​ហ្ការី​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ និង​បុគ្គលិក​យោធា​២​នាក់​ទៀត​រងរបួស ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​យោធា​ប៊ុល​ហ្ការី​ដែល​ជួប​គ្រោះថ្នាក់​នោះ គឺជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​មាន​ពហុ​តួនាទី​ធុន AS 565MB Panther ហើយ​វា​បាន​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ខណៈពេល​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ផ្លោង​សំដៅ​ទៅលើ​គោលដៅ​នៅលើ​ផ្ទៃដី ។​

Dtn7.com Photos's photo.

​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន AS 565MB Panther ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​យោធា​ផលិត​ដោយ​ក្រុមហ៊ុន Airbus Helicopters របស់​ប្រទេស​បារាំង ដែលមាន​មុខងារ​ពហុ​តួនាទី អាច​ផ្ទុក​ទាហាន​ប្រដាប់អាវុធ​បាន​ចំនួន​១០​នាក់ និង​អាកាសយានិក​ចំនួន​២​នាក់ ។​

Dtn7.com Photos's photo.

​បច្ចុប្បន្ន បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អង្គការ NATO មកពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​បាន និង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទឹកដី​ប្រទេស​ប៊ុល​ហ្ការី ហុង​ហ្ការី និង​រ៉ូ​ម៉ា​នី ដើម្បី​ទប់ទល់​ទៅនឹង​ឥទ្ធិពល​យោធា​របស់​ប្រទេស​រុស្ស៊ី ខណៈ​ឧទ្ធម្ភាគចក្រ​ធុន AS 565MB Panther ចំនួន​៣​គ្រឿង​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​សមយុទ្ធ​យោធា​នៅ​ប្រទេស​ប៊ុល​ហ្ការី​នេះ ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.