ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

​ដល់​បទ​បារាំង​ម្តង ! បារាំង​បំពាក់​មី​ស៊ី​ល​វាយលុក​ថ្មី​ទំនើប​ទៅនឹង​នាវាចម្បាំង​របស់ខ្លួន​ជា​ផ្លូវការ​

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា មហាអំណាច​បារាំង​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​មី​ស៊ី​ល​វាយលុក​ថ្មី​ទំនើប​ឈ្មោះ MdCN នៅលើ​នាវាចម្បាំង​ឈ្មោះ FREMM របស់ខ្លួន​ជា​ផ្លូវការ​ហើយ ដើម្បី​បង្កើន​សមត្ថភាព និង​ឧត្តមភាព​ដល់​កងកម្លាំង​ទាហានជើងទឹក​ឲ្យ​កាន់តែខ្លាំង​ក្លា​ឡើង ។​

Dtn7.com Photos's photo.

​មី​ស៊ី​ល​វាយលុក​ឈ្មោះ MdCN (Missile de Croisiere Naval) របស់​បារាំង​ត្រូវបាន​ផលិតឡើង និង​ធ្វើ​ទំនើបកម្ម​ដោយ​ក្រុមហ៊ុន MBDA ដែល​យកតាម​លំនាំ​ប្រភេទ​មី​ស៊ី​ល​វាយលុក​លើ​ផ្ទៃ​អាកាស​ឈ្មោះ Storm Shadow/Scalp EG ដែល​កំពុង​ប្រើប្រាស់​ជាមួយ​យន្តហោះ​ចម្បាំង​បារាំង​ដ៏​ទំនើប​ធុន Mirage 2000 និង Rafale ។ វា​មាន​ប្រវែង​៦,៥​ម៉ែត្រ ទម្ងន់​១,៤​តោន​ក្នុង​១​គ្រាប់ និង​មានតម្លៃ​ជាង​៣​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រាប់ ។ មី​ស៊ី​ល​ប្រភេទ​នេះ អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១ ០០០​គីឡូម៉ែត្រ​ជាមួយនឹង​ល្បឿន​ប្រមាណ​ជិត​១ ០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយមាន​ប្រព័ន្ធ​បញ្ជា​នាំ​ផ្លូវ​វាយប្រហារ​ចំ​គោលដៅ​យ៉ាង​មាន​ប្រសិទ្ធភាព ។ វា​អាច​បាញ់​បាន​ចេញពី​នាវាចម្បាំង FREMM និង​នាវាមុជទឹក ។​

Dtn7.com Photos's photo.

​មី​ស៊ី​ល​វាយលុក​របស់​បារាំង​ឈ្មោះ MdCN ដែល​ធ្វើ​ទំនើបកម្ម​ថ្មី​ឲ្យ​មាន​អានុភាព​ខ្លាំងក្លា​នេះ បាន​បាញ់​តេស្ត​សាកល្បង​ប្រកបដោយ​ជោគជ័យ​ចេញពី​នាវាមុជទឹក​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១២​កន្លងទៅ ។​

Dtn7.com Photos's photo.

​មហាអំណាច​បារាំង​មាន​គម្រោង​ផលិត​មី​ស៊ី​ល​វាយលុក​ដ៏​ទំនើប​ឈ្មោះ MdCN ឲ្យ​បាន​ចំនួន​២០០​គ្រាប់​សម្រាប់​បំពាក់​ឲ្យ​នាវាចម្បាំង​របស់ខ្លួន​ឈ្មោះ FREMM នាវាមុជទឹក Barracuda និង​នាវាមុជទឹក Scorpene ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.