ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

​ទីផ្សារ​អាវុធ​ជប៉ុន​ចាប់ផ្តើម​ហើយ ! យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35A ផលិត​ដោយ​ក្រុមហ៊ុន Mitsubishi របស់​ជប៉ុន បង្ហាញខ្លួន​ជា​លើកដំបូង​

​គេហទំព័រ UPI បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន F-35A ដ៏​ទំនើប​ដំបូង​បំផុត​ចំនួន​១​គ្រឿង​ដែល​ផលិត​ក្នុងប្រទេស​ជប៉ុន​ផ្ទាល់​បានបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ​រៀបចំ​ដោយ​ក្រុមហ៊ុន Mitsubishi របស់​ជប៉ុន​ជាមួយនឹង​ការចូលរួម​ត្រួតពិនិត្យ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ។​

Dtn7.com Photos's photo.

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​លក់​សព្វាវុធ​ឲ្យ​ទៅ​បរទេស ដែលមាន​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35A ចំនួន​៤២​គ្រឿង ក្នុងនោះ​ចំនួន​៤​គ្រឿង​ដំបូង​ផលិត​នៅ​សហរដ្ឋអាមេរិក និង​៣៨​គ្រឿង​ផ្សេងទៀត​រួមទាំង​ចំនួន​១​គ្រឿង​ដែល​បង្ហាញខ្លួន​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅនោះ នឹងត្រូវ​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ផ្ទាល់ ។​

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35A គឺជា​យន្តហោះ​ចម្បាំង​ពហុ​តួនាទី​ជំនា​ន់ទី​៥​ប្រកបដោយ​ឧត្តមភាព ដែល​គ្រោង​នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួស​តំណែង​យន្តហោះ​ចម្បាំង​ជាច្រើន​ប្រភេទ​របស់​សហរដ្ឋអាមេរិក ជប៉ុន និង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ប្រទេស​ដទៃទៀត ។ យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​អាចបំពេញ​ប្រតិបត្តិការ​ចុះចត​លើគោក លើ​នាវា​ផ្ទុក​យន្តហោះ និង​ប្រតិបត្តិ​ការហោះហើរ​ឡើង និង​ចុះចត​ត្រង់ៗ​ជាមួយនឹង​ការបំពាក់​នូវ​សព្វាវុធ​ទំនើបៗ​ទាំង​មី​ស៊ី​ល​វាយប្រហារ ទាំង​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ ។​

Dtn7.com Photos's photo.

​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥​របស់​សហរដ្ឋអាមេរិក​ធុន F-35 Lightning II ដើមឡើយ និង​រហូតមកទល់​ប​ច្ចុ​ប្បន្ន​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Aeronautics ដែលមាន​តម្លៃ​ថ្លៃ​ខ្ពស់​រហូតដល់​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​គ្រឿង (​តម្លៃ​ជាក់ស្តែង​គិត​តាម​ស៊េរី​) ។​

Dtn7.com Photos's photo.

​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ យន្តហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35 របស់​សហរដ្ឋអាមេរិក​ត្រូវបាន​ផលិតឡើង​មាន​ចំនួន​២៣១​គ្រឿង ។ វា​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​អាច​ហោះហើរ​បាន​នៅ​គ្រប់​ស្ថានភាព​អាកាសធាតុ​ទាំងអស់​ជាមួយនឹង​កម្រិត​ល្បឿន​ប្រមាណ​២ ០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ក្រៅពី​កាំភ្លើង​ប្រយុទ្ធ​ទំហំ​២៥​មី​ល្លិ​ម៉ែត្រ គឺ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​មាន​បំពាក់​ដោយ​មី​ស៊ី​ល​វាយប្រហារ​លើ​អាកាស មី​ស៊ី​ល​វាយប្រហារ​មកលើ​ផ្ទៃដី និង​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ រួមជាមួយ​នឹង​អាច​ទម្លាក់​គ្រាប់បែក​ធុន Mark82-83-84GP ព្រមទាំង​គ្រាប់បែកនុយក្លេអ៊ែរ​ធុន B61-12 ទៀតផង ៕​

Dtn7.com Photos's photo.

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.