ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​បើ Real ឈ្នះ Juventus នោះ​Real នឹង​បំបែក​កំណត់ត្រា​មួយ ដែល​ក្លឹប​ខ្លាំងៗ​ទាំងអស់​លើ​លោក​មិន​ធ្លាប់​ធ្វើបាន​នៅ​២៤​រដូវ​កាល​ចុងក្រោយ​នេះ​ក្នង​ក្របខ័ណ្ឌ Champions League

​ពានរង្វាន់ European Cup ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា UEFA Champions League ក្នុងអំឡុង​ឆ្នាំ ១៩៩២ ។

នៅក្នុង​យុគសម័យ​ពានរង្វាន់ European Cup មាន​ក្រុម​មួយចំនួន​បាន​គ្រង​តំណែង​ជើងឯក​ពាន​នេះ ជាប់ៗ​គ្នា ដូចជា ស្តេច​ស Real Madrid បានឈ្នះ European Cup ដំបូង ៥​រដូវ​កាល​ជាប់ៗ​គ្នា (១៩៥៥ ដល់ ១៩៦០) និង​ក្លឹប Benfica , Inter Milan , Ajax , Bayern Munich ធ្លាប់​ឈ្នះ​ពាន​នេះ ២​រដូវ​កាល​ជាប់ៗ​គ្នា ។​

​​តែ​អ្វីៗ​ត្រូវបាន​ប្រែប្រួល​ស្រឡះ​ក្រោយ​ពាន​European នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា UEFA Champions League វិញ​គឺ​គ្មាន​ក្រុម​ណាមួយ​អាច​ការពារ​តំណែង​ជើងឯក Champions League នេះ ២​រដូវ​កាល​ជាប់ៗ​គ្នា​បានទេ ក្នុង​២៤​រដូវ​កាល​ចុងក្រោយ​នេះ ។​

Real Madrid នឹង​បញ្ចប់​បណ្តាសា​ដ៏​សែន​អាក្រក់​នេះ ហើយនឹងក្លាយជាក្រុមដំបូងដែលឈ្នះ UEFA Champions League ២រដូវកាលជាប់ៗគ្នា ប្រសិនបើ ក្លឹប​យក្ស​មកពី​អេ​ស្ប៉ា​ញ​មួយ​នេះ អាចយកឈ្នះសេះបង្កង់ Juventus បាន ។

តើ ស្តេច​ស Real Madrid អាច​បញ្ចប់​បណ្តាសា​ដ៏​អាក្រក់​នេះ​បាន​ឬទេ ? រង់ចាំ​តាមដាន​ទាំងអស់គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Real Madrid និង Juventus ដែល​ធ្វើឡើង​នៅ​ទីក្រុង Cadiff ប្រទេស​វេ​លស៍ ថ្ងៃ​សោ​រ៍ ទី​៣ ឈានចូល​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​៤៥​នាទី​រំលងអធ្រាត្រ ៕

ប្រភព៖ UEFA

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.