ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​ផ្លូវការ​ហើយ ! Man City ទិញ​បាន​អ្នកចាំទី​វ័យក្មេង​ម្នាក់​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លំដាប់​ទី​២ក្នុងប្រវត្តិសាស្ត្រ

Manchester City បាន​នាំយក​អ្នកចាំទី Ederson ​​ពី​ក្លឹប​យក្ស Benfica ផ្លូវការ​ហើយ​ក្នុងតម្លៃ ៤០​លាន​អឺរ៉ូ ដែលជា​តម្លៃ​អ្នកចាំទី​ថ្លៃ​ជាងគេ​លំដាប់​ទី​២​លើលោក ។​

Ederson ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លំដាប់​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​អ្នកចាំទី Gianluigi Buffon ដែល​ផ្ទេរ​ពី Parma ទៅ Juventus ក្នុងតម្លៃ​៥៣​លាន​អឺរ៉ូ ដែលជា​តម្លៃ​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​លោក ពោលគឺ​គិត​មកដល់ពេលនេះ​មិនទាន់មាន​អ្នកចាំទី​ណា​ម្នាក់​អាច​បំបែក​កំណត់ត្រា​របស់ Buffon បានឡើយ ។​

​កីឡាករ​វ័យ​២៣​ឆ្នាំ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​យល់ព្រម​ចុះ​កុ​ត្រា​៥​ឆ្នាំ ដើម្បីសាងកេរ្តិ៍ឈ្មោះនៅ English Premier League​ជាមួយមេឃ​ខៀវ Manchester City ។

គួរបញ្ជាក់​ជូន​ផងដែរ​ថា Ederson កន្លងមក​គ្រូបង្វឹក​ជម្រើសជាតិ​ប្រេ​ស៊ី​ល​មិនដែល​មើលឃើញ​ពី​សមត្ថភាព​របស់គេ​ម្តងណា​ឡើយ ពោលគឺ កីឡាករ​រូបនេះ​មិន​ធ្លាប់បាន​ជាប់​ជម្រើសជាតិ​ម្តងណាទេ ទោះបី​រូបគេ​ក្លាយជា​អ្នកចាំទី​ដ៏​ល្អ​ម្នាក់​ក៏ដោយ ៕​

ប្រភព៖ Goal

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.