ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩

លុយមិនដល់ហើយមើលទៅ ! ​មូលហេតុ​អ្វីខ្លះ​បានជា Messi មិនព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona ?

​គិត​មកដល់ពេលនេះរ​វាង Leonel Messi និង ក្លឹប​Barcelona នៅមាន​ភាព​រកាំរកូស​នៅឡើយ​ទេ​ក្នុង​ការបន្ត​កុងត្រា​ថ្មី​របស់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ឲ្យ​នៅ Barcelona បន្តទៀត ពោលគឺ Leonel Messi នៅ​មិនទាន់​យល់ព្រម​បន្ត​កុងត្រា​ថ្មី​នៅឡើយ​ទេ បន្ទាប់ពី​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​បាន​បដិសេធ​សំណើ​លើកដំបូង ។​

Dtn7.com Photos's photo.

​សំណើរ​លើក​ទី​១​លើ​កុងត្រា​ថ្មី​ដែល​ក្លឹប​អ្នកមាន​បុណ្យ Barcelona បានផ្តល់​ឲ្យ Messi មានតម្លៃ​ចន្លោះ​ពី ២៥​ទៅ​៣០​លាន​ផោន ក្នុង​១​រដូវ​កាល តែ​សំណើ​នេះ​ដ៏​ច្រើន​គួរសម​នេះ​ត្រូវបាន Leonel Messi ច្រានចោល​ទាំងស្រុង ។ 

Dtn7.com Photos's photo.

​កុងត្រា​ចាស់​របស់ Messi គឺ​អស់​សុពលភាព​ត្រឹម​ឆ្នាំ​២០១៨ ហើយ​រូបគេ​នៅ​មិនទាន់​យល់ព្រម​បន្ត​កុងត្រា​ថ្មី​នៅឡើយ​ទេ ដោយ​កីឡាករ​រូបនេះ នៅចាំ​រហូត​ទាល់តែ​ការផ្តល់​ឲ្យ​ពី​ភាគី Barcelona សមស្រប​អាច​ទទួលយកបាន​ទើប​ព្រម​ចុះ​ហេ​ត្ថ​លេខា​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​យក្ស​មួយ​នេះ ។​

Dtn7.com Photos's photo.

​អស់​មួយ​រយៈពេល​ធំ​ហើយ​រវាង Messi និង Barcelona ក្នុងការ​ចរចា​បន្ត​កុងត្រា​ថ្មី​នៅតែ​មិនទាន់​ទទួលបាន​លទ្ធផល​ល្អ តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្លឹប Barcelona សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អ​ពិតប្រាកដ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ៕ 

Dtn7.com Photos's photo.

ប្រភព៖​ Thesun

  

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.