ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩

Man Utd ជា​កន្លែង​ល្អ​បំផុត​សម្រាប់​គាត់​ហើយ ! Herrera បដិសេធ​សំណើ​ពី Barcelona ទោះបី​ក្លឹប​មួយ​នេះ​មើលឃើញ​សមត្ថភាព​ដ៏​ល្អ​របស់គេ​ក៏ដោយ​

​ខ្សែបម្រើ Ander Herrera របស់​ក្លឹប​បី​សាច​ក្រហម Manchester United នឹង​បដិសេធ​ឱកាស ជួបជុំ​អតីត​គ្រូបង្វឹក​លោក Ernesto Valderde ដែល​គ្រោង​នឹង​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​នៅ Barcelona ជា​ផ្លូវ​ការណ៍​ឆាប់ៗ​នេះ ។​

Dtn7.com Photos's photo.

Herrera ត្រូវបាន​គេ​បន្ត​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​អេ​ស្ប៉ា​ញ បន្ទាប់ពី​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុងតួនាទី​ជា​ខ្សែបម្រើ​របស់ Manchester United កន្លងមក ។​

Dtn7.com Photos's photo.

​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវបាន​គេហទំព័រ Mirror ចុះផ្សាយ​កន្លងមក​ថា ការបង្ហាញ​សមត្ថភាព និង​ទម្រង់​លេង​ដ៏​ល្អ​របស់​កីឡាករ​រូបនេះ ត្រូវបាន​លោក Valderde ដែលជា​អតីត​គ្រូបង្វឹក​របស់​កីឡាករ Herrera កាល​នៅ Athletic Bilbao ហើយ​លោក Valderde ពិតជា​ចង់បាន Herrera ឲ្យ​ឋិត​នៅក្រោម​ការដឹកនាំ​របស់​លោក​ម្តងទៀត​ខ្លាំងណាស់ ដោយ​ចង់​ឲ្យ Herrera ចូលរួម​ជាមួយ Barcelona ។​

Dtn7.com Photos's photo.

​តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយសម្រាប់លោក Valerde ​នោះ​គឺ Herrera នឹង​បដិសេធ​ការទាក់ទង​ណាមួយ​ពី ក្លឹប Barcelona ហើយ​កីឡាករ​វ័យ ២៧​ឆ្នាំ​រូបនេះ គ្មាន​បំណង​ចង់​ចាក​ចេញពី​ក្លឹប Manchester United អំឡុងពេល​ដោះដូរ​កីឡាករ​នៅ​រដូវក្តៅ​នេះ​ទេ នេះបើយោងតាមសម្តីរបស់លោក ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ Mirror

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.