ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​អ្នកលក់​នំ​បញ្ចុក​មាន​ទីផ្សារ និង​អ្នក​ប៊ូ​ឌី​ញ​បាន​ឆ្ងាញ់​មាត់ ! រដ្ឋមន្ត្រីក្រសួង​ដែនដី​ប្រកាស​ជប់លៀង​ជាមួយនឹង​នំ​បញ្ចុក​២​តោន អបអរ​ពលរដ្ឋ​ព្រម​ចាក​ចេញពី​អគារ​ប៊ូ​ឌី​ញ​ដ៏​ចំណាស់​

​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​ដន​ស​) បានប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧​នេះ​ថា ឯកឧត្តម​នឹង​រៀបចំ​កម្មវិធី​ជប់លៀង​ជាមួយនឹង​នំ​បញ្ចុក​ទម្ងន់​២​តោន ព្រមទាំង​មានការ​រាំរែក​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ ដើម្បី​អបអរសាទរ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ព្រមព្រៀង​ចាកចេញ​ពី​អគារ​ប៊ូ​ឌី​ញ «​ស​» ដ៏​ចំណាស់ ។​

​គួរបញ្ជាក់​ជូន​ថា គិត​មកដល់​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​អគារ​ប៊ូ​ឌី​ញ «​ស​» ដ៏​ចំណាស់​នោះ បាន​យល់ព្រម​ចុះកិច្ចសន្យា​ជាមួយ​អាជ្ញាធរ​លើ​ការលក់​-​ទិញ​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​ចំនួន​៤៦៤​បន្ទប់​ហើយ គឺ​ស្មើនឹង​៩៤,៣០​ភាគរយ នៃ​ចំនួន​បន្ទប់​សរុប​៤៩៤ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.