ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​ប្រហែលជា​អួត​ចំពេលខ្លា​ដេក​ហើយ ! អ្នកចាត់ការ Juventus ប្តេ​​ជ្ញា​យកពាន UCL ទៅ​អ៊ីតាលី 

​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ក្លឹប​បាល់ទាត់ Juventus បាន​បើក​សន្និសីទ​បើកចំហ​មួយ ដែល​ក្នុង​ការធ្វើ​សន្និសីទ​នោះ លោក MASSIMILIANO ALLEGRI ដែលជា​អ្នកចាត់ការ​របស់ សេះបង្កង់ Juventus បាន​ថ្លែងថា ក្រុម​របស់លោក​កំពុង​ទន្ទឹងរង់ចាំ​វគ្គ​ផ្តាច់ព្រ័ត្រ​យ៉ាង​អន្ទះសារ​ទល់នឹង ក្លឹប​យក្ស Real Madrid ដ្បិត​បច្ចុប្បន្ន​សមាជិក​គ្រប់រូប​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ សម្រាប់​ការប្រឹងប្រែង​ហ្វឹកហាត់ ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែខ្លាំង​ជាង​មុន​ថែមទៀត ដើម្បី​ឆ្ពោះទៅកាន់​ក្រុង Cardiff ប្រទេស​វេ​លស៍ ។​

Dtn7.com Photos's photo.

​ក្នុងពេល​នោះដែរ​លោក​បាន​ថ្លែងបន្ត​ទៀតថា «​លោក និង កូនក្រុម​ទាំងអស់​នឹង​ប្តេ​ជ្ញា​ចិត្ត​យកពាន UEFA Champions League នេះ​ទៅ​ប្រទេស​អ៊ីតាលី​ឲ្យ​ទាល់តែ​បាន ក្នុង​សង្គ្រាម​លើ​វាលស្មៅ​ដ៏​ធំ​មួយ​នេះ » ហើយ​លោក​បាន​បន្តទៀតថា «​លោក​ជឿជាក់​លើ​សមត្ថភាព​ខ្សែការពារ​ដ៏​រឹងមាំ​របស់​ក្រុម​លោក​» ។​

Dtn7.com Photos's photo.

​លោក ALLEGRI បានមក​ដឹកនាំ Juventus ជំនួស​លោក Antonio Conte កាលពី​៣​ឆ្នាំមុន​រហូតមកទល់​បច្ចុប្បន្ន ហើយ​ក្នុងការ​ដឹកនាំ​របស់ ALLEGREI នៅ Juventus កន្លងមកនេះ​លោក​បាន​នាំ Juventus ឈ្នះ ពាន Serie A ៣​ដង , Italian Cups ៣​ដង និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ២​ដង ។​

Dtn7.com Photos's photo.

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្លឹប​យក្ស​មកពី​អ៊ីតាលី Juventus មួយ​នេះ​នឹងធ្វើ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ជាមួយ​ក្លឹប​យក្ស​មកពី​អេ​ស្ប៉ា​ញ Real Madrid នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ នាទី​ក្រុង Cardiff ប្រទេស​វេ​លស៍ ៕

Dtn7.com Photos's photo.

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ Reuters

 

 

Filed in: Feature, កីឡា

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.